adverise with khmeread 13413114 959912817459040 441309161649983616 n

នាយ​បឿន ទទួលមរណភាព

    តារា​កំប្លែង​ជើងចាស់ លោក ធួ​ក ពៅ ហៅ​នាយ​បឿន ហៅ​នាយ​យក្ស​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅនេះ​ដោយ​រោគាពាធ​។ 

    យោងតាម គណនី ហ្វេ​ស​ប៊ុ​កលោក ប្រាក់ វ៉ាន់ដា បានឱ្យដឹងថា​"​លោក ធួ​ក ពៅ ហៅ​នាយ យក្ស ឬ នាយ​បឿន ដែលជា​សិល្បករ ល្ខោន និង​កំប្លែង បា​ទទួលមរណៈភាព នៅ​យប់​ថ្ងៃ ច័ន្ទ ០៦​មិថុនា​ឆ្នាំ​២០១៦ ដោយសារ​ជម្ងឺ​គាំងបេះដូង នៅក្រោយ​ឆាក​សម្ដែង ហើយ​បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ស្លាប់"​។

    បច្ចុប្បន្ន​សព​ត្រូវបាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បូជា នៅ​វត្ត​មឿង​ចា​រ្យ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ 

    ដូចជា​លើកឡើង​របស់លោក ប្រាក់ វ៉ាន់ដា លោក ធួ​ក ពៅ មិន​ត្រឹមតែ​ជា​តារា​កំប្លែង​នោះទេ តែ​លោក​ជា​អ្នក​លេងល្ខោន ដ៏​មាន​ទេពកោសល្យ​ដែល​មិន​ងាយ​រកបាន ក្នុង​សម័យនេះ​។ 

    ថ្មីៗ​នេះ​លោក​សង់​ស៊ី​ស​(១០៦)​មាន​ជំងឺលើសឈាម ត្រូវបាន​កូនចៅ​លោក​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ។ ឥឡូវ​លោក​បាន​ធូរស្បើយ​បន្តិច​ហើយ។ 

    ចំណែក​ប្តី​អ្នកនាង​នាង​កា​តុ ក៏មាន​ជំងឺ​ធ្ងន់ធ្ងរ​បញ្ជូនទៅ​ព្យាបាល​នៅ​វៀតណាម ក៏បាន​ធូរស្បើយ​បន្តិច​ហើយ ទោះបី​អ្នកនាង​ចំណាយលុយ​ច្រើនក្តី៕​

adverise with khmeread

មតិយោបល់