adverise with khmeread 81bc0c09 a94a 4467 abe3 daa0150ea11d

ជនសង្ស័យ​បាញ់​បុរស​ម្នាក់​រងរបួស កាលពី​៣​ថ្ងៃមុន ត្រូវបាន​ចាប់ខ្លួន​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្រោម​ការបញ្ជា​របស់លោក​ យឹម សារ៉ាន់ អធិការ​ខណ្ឌ​បាន​ស្រាវជ្រាវ​រកមុខ ខ្មាន់កាំភ្លើង​ដែល​បាន បាញ់ប្រហារ​បុរស​ម្នាក់ កាលពី​៣​ថ្ងៃមុន ខណៈពេល​កំពុង​នៅមុខ​ផ្ទះ​បណ្តាល​ឱ្យធ្លាយ​ភ្លៅ កាលពី​វេលា​ម៉ោង​៧ ​និង​១០​នាទី​យប់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ដេប៉ូ​ឈើ ស្ថិតក្នុង​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតមកដល់​វេលា​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​នៅផ្ទះ​ជនបង្ក ក្នុង​សង្កាត់​សំរោងក្រោម​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សុខ ចិន អាយុ​៣៨​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​ឈើ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ។ ចំណែក​ជនបង្ក​ឈ្មោះ ឆាង វណ្ណា អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៧ ​និង​១០​នាទី​យប់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ដេប៉ូ​ឈើ ស្ថិតក្នុង​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជនរងគ្រោះ​ និង​គ្នីគ្នា​២​នាក់​ទៀត​បាននាំគ្នា​អង្គុយលេង​នៅលើ​ផ្លូវ​រទេះភ្លើង​កន្លែង​កើតហេតុ។​

    ខណៈ​កំពុង​ជជែក​គ្នា​លេង ស្រាប់​តែមាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី ព​ណ៌ស មិន​ចាំ​ស្លាក​លេខ ជិះ​ទិសដៅ​ពី​ទៅ​កើត ទំនង​ជាមាន​ស្ថានភាព​ស្រវឹងស្រា​ផង​នោះ ដោយបាន​ជិះ​កិន​ឈើ​ដែល​នៅមុខ​ដេប៉ូ ហើយ​ក៏បាន​ស្រែកជេរ​គេឯង។ ឮដូច្នេះ​ជនរងគ្រោះ​ក៏បាន​រើស​ដុំថ្ម​ស្ទុះ​ទៅ​តែ​ម្នាក់​ង​គប់​សំដៅទៅ​បុរស​២​នាក់​ខាងលើ។​

    ប្រភព​បន្តថា ដោយ​ទំនងជា​ខឹង​នឹង​ជនរងគ្រោះ​ពួកគេ​ម្នាក់​ក្នុងចំណោម​២​នាក់ បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​មកលើ​ជនរងគ្រោះ​៣​គ្រាប់ បណ្តាលឱ្យ​រងរបួស​ចំ​ជើង​ខាងឆ្វេង​ចំនួន​១​គ្រាប់ រួច​ជិះ​គេចខ្លួនបាត់​តែម្តង។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភក្ត្រ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។​

    លោក​ យឹម ​សារ៉ាន់ អធិការ​ប៉ូល​ស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យដឹងថា តាំងពី​យប់កើតហេតុ លោក​បាន​បញ្ជា​កម្លាំង​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​យ៉ាង​លម្អ​ត លុះ​រហូតមកដល់​រសៀល​ថ្ងៃទី​៧​ ខែមិថុនា ​ឆ្នាំ​២០១៦ ទើប​ឃាត់​ជនសង្ស័យ​ខាងលើនេះ​បាន​ម្នាក់​នៅផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុងស្ថិត​នៅក្រោម​ការសួរនាំ​របស់​សមត្ថកិច្ច​ជំនាញ ដើម្បី​ស្រាវជ្រាវ​រក​បក្ស​ពួកគេ​ម្នាក់ទៀត យកមក​ផ្តន្ទាទោស និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់