adverise with khmeread 95c2362f 76ca 4021 be59 6288ab95f2ef

រថយន្ត​ដឹកអុស​កៅស៊ូ​ក្រឡាប់​ស្លាប់​ម្ន​ក់ និង​របួស​៦​នាក់​

    ត្បូងឃ្មុំ ​៖ រថយន្ត​ដឹកអុស​កៅស៊ូ​មួយគ្រឿង បាន​ដាច់​ហ្វ្រាំង បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង នៅ​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ សង្កត់​លើក​ម្មករ​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​៦​នាក់​។​

    លោក ​ម៉ៅ ពៅ ស្នងការ​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ​បាន កើតឡើង​នៅ​ផ្លូវលំ​ភូមិ​៦​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​៦​នាក់ ដោយ​មូលហេតុ​នោះ​គឺ​ដាច់​ហ្វ្រាំង​។ ​ជនរងគ្រោះ​ដែល​ស្លាប់​នោះ គឺ​សំប៉ែត​ដូច​ចេកចៀន​តែម្តង​។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​ដែល​រងរបួស​ត្រូវបាន សមត្ថកិច្ច​ជួយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ ខណៈ​សព​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ ឱ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់