adverise with khmeread A8483b0c 62a2 4ec4 9e63 1abf0c5725eb

រកឃើញ​យួន​ខុសច្បាប់​៧៥​នាក់ ​និង​ចិន​៤​នាក់​

    កំពត ៖ យួន​-​ចិន​មក​ធ្វើការ​ខុសច្បាប់​៧៩​នាក់​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​ការដ្ឋាន​សំណង់​រោងចក្រ​ស្បែកជើង​មួយកន្លែង ដែល​ស្ថិតនៅ​ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត ចាត់ការ​តាមច្បាប់​អន្តោប្រវេសន៍។​

    កម្លាំង​ប៉ូលិសអន្តោប្រវេសន៍​បាន​ចុះ​ប្រតិបត្តិការ​បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស នៅ​ការដ្ឋាន​សំណង់​រោងចក្រ​ស្បែកជើង​មួយកន្លែង ដែល​ស្ថិតនៅ​ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត ដឹកនាំ​ដោយ​លោក ខៃ ស​ម្ភ​ស្ស ព្រះរាជអាជ្ញារង​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី ដោយមាន​ការសហការ​ជាមួយ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ពិនិត្យឃើញ ជនបរទេស​សរុប ចំនួន ១០៣ នាក់ មាន​ចំនួន ០២ សញ្ជាតិ  ស្រី​ចំនួន ១៥ នាក់ ក្មេង ០៤ នាក់។​

    ប៉ូលិស​និ​យ​យ​ថា ១-​ជនជាតិ​ចិន​ចំនួន ១០ ​នាក់ ២-​ជនជាតិ​វៀតណាម​ចំនួន ៩៣ នាក់​។​

​ក្នុង​នោះ​ជនជាតិ​វៀតណាម មាន​លិខិតឆ្លងដែន​ចំនួន ៣៦ ​នាក់ ទិដ្ឋាកា E ចំនួន ១០ នាក់អត់​មាន​សៀវភៅ​ការងារទិដ្ឋាកា​ T ចំនួន ២០ នាក់ គ្មាន​ត្រា​ចេញចូល​ចំ​នួ​ ០៦ នាក់។​

    ចំណែក​ជនជាតិ​ចិន​ចំនួន ១០ ​នាក់ មាន​លិខិតឆ្លងដែន ចំនួន ០៦ នាក់ មាន​ទិដ្ឋាកា E មាន​បង្កាន់ដៃ​ធ្វើ​សៀ​ភៅ​ការងារ គ្មាន​សៀវភៅ​ការងារ ០១ ​នាក់ គ្មាន​លិខិតឆ្លងដែន​ចំនួន ០៤ នាក់។​

    ប៉ូលិស​បន្តថា ប៉ូលិស​បាន​សុំ​ស្នើ​គោលការណ៍​គឺ​ចំពោះ​ជនជាតិ​ចិន​គ្មាន​លិខិតឆ្លងដែន​ចំនួន ០៤ នាក់ និង​វៀតណាម ចំនួន ៧៥ ​នាក់​គ្មាន​លិខិតឆ្លងដែន យកមក​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើ​ម្បើ​អនុវត្ត​តាមច្បាប់​។​ ចំពោះ​អ្នកមាន​លិខិត និង​មាន​ទិដ្ឋាការ​ E សុំ​យកតែ​លិខិតឆ្លងដែន មក​ប្រគល់ឱ្យ​នឹងធ្វើ​ការផាកពិន័យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់