adverise with khmeread Make up sorcery

ប្តឹង​លែងលះ​ប្រពន្ធ​ទើប​ការ​ប៉ុន្មាន​ថ្ងៃ ដោយសារ​ឃើញ​មុខ​អត់ Make-Up លើកដំបូង​របស់​នាង​!

​    ​អាល់​ហ្សេ​រី​៖ បុរស​ជនជាតិ​អាល់​ហ្សេ​រី​ម្នាក់​បាន​ប្តឹង​ប្រពន្ធ​ថ្មីថ្មោង​របស់គាត់​ពីបទ​ធ្វើឱ្យ​របួស​ផ្លូវចិត្ត​បន្ទាប់ពី​បានឃើញ​មុខមាត់​ពិត​របស់​នាង​ដោយ​មិន​មានការ​ផាត់មុខ​។​

​    ​វេ​ប​សាយ Yahoo បាន​រាយការណ៍​ថា បុរស​មិន​បញ្ចេញ​ឈ្មោះ​នេះ​ទើបតែ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​នោះ​តែប៉ុណ្ណោះ​និង​បាន​ផ្សំ​ដំណេក​ជាមួយគ្នា​មួយ​យប់​ទៀតផង​។​

​    ​គាត់​បាន​អះអាងថា គាត់​បាន​ស្រឡាំងកាំង​ពេល​ឃើញ​រូបរាង​ពិត​របស់​នាង​នៅពេល​ព្រឹក​បន្ទាប់ពី​ក្រេប​ចន្ទន៍​ទឹកឃ្មុំ​ជាមួយគ្នា​អស់​មួយ​យប់​រូ​ចមក​។ ប៉ុន្តែ​គាត់​បាន​ប្តឹង​ប្រពន្ធ​របស់គាត់​ពីបទ​បោកប្រាស់ និង "​ធ្វើឱ្យ​របួស​ផ្លូវចិត្ត​"​។ បុរស​ជា​ប្តី​រូបនេះ​បាន​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២០.០០០ ដុល្លារ​។​

​    ​ប្រភព​មួយ​បាន​ប្រាប់ Emirates 247 ថា "​គាត់​បាន​និយាយថា នាង​ពិតជា​ស្រស់ស្អាត​និង​ទាក់ទាញ​មុនពេល​រៀបការ ប៉ុន្តែ​នៅពេលដែល​គាត់​ភ្ញាក់ពីដេក​នៅពេល​ព្រឹក គាត់​បានដឹងថា ប្រពន្ធ​របស់គាត់​បាន​លុបមុខ​ចេញ​។ នៅពេលនោះ​គាត់​ភ័យខ្លាច​យ៉ាងខ្លាំង​និង​បាន​គិតថា នាង​ជា​ចោរ​ទៀតផង​"៕

adverise with khmeread
ប្រភព៖ Yahoo

អ្នកនឹងចូលចិត្ត

មតិយោបល់