adverise with khmeread 1

ផ្លូវ​រត់ប្រណាំង "​មាន​ជាតិពុល​" នៅ​ចិន​បណ្តាលឱ្យ​សិស្ស​បឋមសិក្សា​ជាង ៧០ នាក់​ហូរឈាម​ច្រមុះ ក្អក និង វិលមុខ​

​    ​សិស្ស​បឋមសិក្សា​ជាង ៧០ នាក់​នៅ​ចិន​ភាគ​ឦសាន​បាន​ហូរឈាម​ច្រមុះ ក្អក និង​វិលមុខ​អំឡុង​កម្មវិធី​សប្បុរសធម៌​មួយ​រៀបចំឡើង​នៅលើ​ទីលាន​រត់​លេង​នៅ​សាលា​របស់ខ្លួន​។ នេះ​ជា​ករណី​ថ្មី​ចុងក្រោយ​ទាក់ទិន​នឹង​ការដែល​ក្មេង​ធ្លាក់ខ្លួន​ឈឺ បន្ទាប់ពី​ប្រើប្រាស់​ផ្លូវ​រត់ "​មាន​ជាតិពុល​"​។ 

​    ​វេ​ប​សាយ ThePaper.cn បាន​រាយការណ៍​ថា ឪពុកម្តាយ​សិស្ស​ទាំងនោះ​ជឿថា បញ្ហា​ដែល​ប៉ះពាល់​លើ​កូនសិស្ស​ថ្នាក់​ទី ៤ និង ៥ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅ​សាលាបឋមសិក្សា​មួយ ដែលជា​បុត្រ​សម្ព័ន្ធ​របស់​សាកលវិទ្យាល័យ Dalian University of Technology ក្នុង​ខេត្ត​លាវ​នី​ង (Liaoning) បង្កឡើង​ដោយសារ​ការបញ្ចេញ​ក្លិនឈួល​ខ្លាំង​ពី​ផ្លូវ​រត់ប្រណាំង ដែល​សាងសង់ឡើង​នៅ​ចុង​ឆ្នាំមុន​។ 

​    ​ឪពុកម្តាយ​ទាំងនោះ​ជឿថា អាកាសធាតុ​ក្តៅ​នៅថ្ងៃនោះ​ប្រហែលជា​បណ្តាលឱ្យ​ជាតិគីមី​ច្រើន​ហើរ​ចេញមក​បរិយាកាស​។ 

​    ​បន្ទាប់ពី​មានការ​តវ៉ា​ពី​ឪពុកម្តាយ សាលា​នោះបាន​ជួល​ក្រុមហ៊ុន​ពីរ​ដើម្បី​ធ្វើតេស្ត​គុណភាព​ខ្យល់​ក្នុង​បន្ទប់រៀន និង​ខាងក្រៅ​ទីធ្លា​រត់​លេង​កាលពី​ថ្ងៃអាទិត្យ​។ វេ​ប​សាយ​ព័ត៌មាន​ដដែល​រាយការណ៍​ថា គេ​ត្រូវ​រង់ចាំ​ច្រើន​សប្តាហ៍​ដើម្បី​បញ្ចេញ​លទ្ធផល​ដល់​សាធារណជន​៕

​ប្រភព​៖ South China Morning Post

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់