Untitled 1

ឆ្លុះកញ្ចក់​មើល​សក់​តើ​មាន​ក្រយៅ​គោ​លិឍ​អត់​? បើ​មាន គឺ​ពិតជា​ហេង​ហើយ​!

​    ​មុនពេល​ចាប់ផ្តើម​អត្ថបទ តើ​អ្នក​ស្គាល់​ក្រយៅ​គោ​លិឍ​ជា​អ្វី​ទេ​? ក្រយៅ​គោ​លិឍ​ជាក​ញ្ចំ​សក់​មួយ​អាច​នៅ​ពីមុខ ឬ​ក្រោយ​សក់​ក្បាល ដែល​ដុស​បញ្ច្រាស​សក់​ឯ​ទៃទៀត ហើយ​ជួនកាល​ក្រយៅ​នេះ​មាន​រាង​គួច​។ ចាស់ៗ​ពី​ដើម​តែង​និយាយថា មនុស្ស​ដែលមាន​ក្រយៅ​នេះ​ជា​មនុស្ស​ចង្រៃ ប៉ុន្តែ​តាមន័យ​វេជ្ជសាស្ត្រ វា​មិនមែនជា​ក្រយៅ​ចង្រៃ​នោះទេ​។ 

​    ​អ្នកជំនាញ​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Michigan State University របស់​អាមេរិក​បាន​អះអាងថា សក់​បែបនេះ​កើតឡើង​ដោយសារ​ហ្សែ​ន​ឈ្មោះ Polarity Gene​។ ហ្សែ​ន​ទាំងនេះ​ជួយ​ឱ្យមាន​លំហូរ​ជីវជាតិ​ចិញ្ចឹម​ដោយផ្ទាល់​ចូលទៅ​កោសិកា​ទាំងអស់ និង​ជួយ​កោសិកា​រួបរួមគ្នា​និង​គាំទ្រ​គ្នា​ទៅវិញទៅមក​។  

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​នេះ​បាន​បកស្រាយ​ថា ហ្សែ​ន​នេះ​គឺជា​ប្រូតេអ៊ីន​មួយ ដែល​ជួយ​គាប​ដុំ​សាច់​មហារីក​ឈ្មោះថា Retinoblastomas មិនឱ្យ​លូតលាស់​ឡើយ​។ ពួក​អ្នកស្រាវជ្រាវ​និយាយថា ប្រូតេអ៊ីន​នេះ​ជា​ផ្នែក​នៃ​គ្រួសារ​អ្នកការពារ​កោសិកា​ដ៏​ធំ​ក្នុង​រាងកាយ ដែល​អាច​គ្រប់គ្រង​ការផលិត​កោសិកា ជួសជុល DNA និង​បំផ្លាញចោល​កោសិកា​ចាស់ៗ​ដោយ​ស្វ័យប្រវត្តិ ដែល​ទាំងអស់នេះ​ជា​ឧបករណ៍​ដ៏​សំខាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​។ 

​    ​ពួកគេ​បាន​អះអាងថា មនុស្ស​ដែលមាន​ក្រយៅ​គោ​លិឍ​គឺជា​មនុស្ស​ដែល​នឹង​មិនកើត​ជំងឺមហារីក​នោះឡើយ​ក្នុង​មួយជីវិត​របស់គេ ដោយ​សំអាង​លើ​អំណះអំណាង​ដែល​ពួកគេ​បានលើកឡើង​៕  
 

ប្រភព៖ healthylifestar

អ្នកនឹងចូលចិត្ត

មតិយោបល់