adverise with khmeread 1

អាជ្ញាធរខណ្ឌទួលគោកវាយកំទេចទូហ្គេមទៀតហើយ

     ភ្នំពេញ ៖ បន្ទាប់ពី​បង្ក្រាបបាន​វត្ថុតាង​ទូ​ហ្គេម​ខុសច្បាប់​ជាច្រើនលើក​នាពេល​កន្លងមក អាជ្ញាធរ​ខណ្ឌទួលគោក​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៥​នេះ​បានធ្វើ​ពិធី​វាយ​កម្ទេចចោល​ជា​សាធារណ​:​ដើម្បី បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណាត់ការ​ដ៏​ក្តៅគគុក​របស់​អាជ្ញាធរ​ខណ្ឌ ហើយ​វត្ថុតាង​ដែល​វាយកម្ទេច​នាពេលនេះ គឺមាន​ទូ​ហ្គេម​បាញ់​ត្រី ទូ​ហេ្គ​ម​បៀរ​តុ​ក្តា សរុប​១០៦​គ្រឿង ។​
     អភិបាលខណ្ឌ​ទួលគោក លោក ឯក ឃុន​ឌឿ​ន បាន​ឲ្យ​ដឹងថា អនុវត្តតាម​សេចក្តី​ជូន ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ស្តីពី​ការណែនាំ​មិន​ឲ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅតាម​មូលដ្ឋាន​ខណ្ឌ​នីមួយៗ ដែល​ល្បែងស៊ីសង​ទាំងនេះ​កំពុងតែ​ពង្វក់​ឲ្យ​សិស្សសាលា​មួយចំនួន គេច​ពី ការសិក្សា ក៏ដូចជា​អនុវត្តតាម​កម្មវិធី​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ផងដែរ ។​
    ជាការ​កត់សម្គាល់​ផងដែរ កន្លងមក​អា​ជ្ងា​ធរ​ខណ្ឌទួលគោក​តែងតែ​បញ្ចេញ​សកម្ម​ភាពចុះ បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ហ្គេម​នេះ​ជាច្រើន​ទីតាំង​និង​រឹបអូស​នូវ​វត្ថុតាង​ច្រើនសន្ធឹក​សន្ធាប់​មក​វាយ​កម្ទេចចោល​ជា​សាធារណ​:​។​
    ប៉ុន្តែ​ក្រុម​ឈ្មួញ​ខិលខូច​ទាំងនោះ​នៅតែ​បន្តសកម្មភាព របស់ខ្លួន​បើក​អាជីវកម្ម​ហ្គេម​ល្បែងស៊ីសង​អូសទាញ​ក្រុម​សិស្សសាលា ក្រុមយុវជន និង​មនុស្ស​គ្រប់ វ័យ​ចូលមក​ពពាក់ពពូន​លេងល្បែង​ស៊ីសង​ទាំងថ្ងៃទាំងយប់​ដដែល ។
    យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន នេះ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​នៅ​មាន​ល្បែង​ហ្គេម​គ្រប់​ប្រភេទ​ជាច្រើន​ទីតាំង​ផ្សេងទៀត​ដោយមាន ម្ចាស់​សុទ្ធតែ​អ្នកមាន​ឥទ្ធិពល​និង​អំណាច​ទឹកប្រាក់ ។
    តួយ៉ាង​ដូចជា ទីតាំង​ល្បែង​ហ្គេម​មិនតិច​ជិត​២០​កន្លែង​នោះទេ ដែលមាន​ម្ចាស់​ឈ្មោះ​ហ៊ី ទូច ថៅកែ​កុងស៊ីបញ្ចាំ និង​ម្ចាស់​មួយទៀត​ឈ្មោះ  ពេជ្រ ដែល​កំពុងបើក​អាជីវកម្ម​កាក់កប​ទាំងថ្ងៃទាំងយប់​នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​នោះ ៕​

adverise with khmeread

មតិយោបល់