adverise with khmeread 1

ចូលចិត្ត​មី​ស្រុស​? អាន​អត្ថបទ​នេះ​សិន ចាំ​សម្រេចចិត្ត​បន្ត​ហូប​មី​ស្រុស​រាល់ថ្ងៃ​ឬក៏​យូរៗ​ហូប​ម្តង​

    ​គ្រោះថ្នាក់​របស់​មី​កញ្ចប់​នរណាៗ​ក៏​ដឹង ក៏ប៉ុន្តែ​ដោយសារ​បញ្ហា​ក្រពះ ទើប​ពួកគេ​សុខចិត្ត​មិន​អើពើ​នឹង​គ្រោះថ្នាក់​របស់​មី​កញ្ចប់​។ ការស្រាវជ្រាវ​ថ្មី​របស់​សាកលវិទ្យាល័យ Baylor University និង​សាកលវិទ្យាល័យ Harvard បាន​និយាយថា មី​កញ្ចប់​អាច​សម្លាប់​មនុស្ស​បាន​។ ពួក​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មី​បង្កើន​ហានិភ័យ​នៃ​បម្រែបម្រួល​ការដុត​រំលាយ​អាហារ​។ បម្រែបម្រួល​នេះ​មាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយនឹង​ជំងឺ​បេះដូង និង​ស្ត្រូ​ក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​)​។ 

​     គ្រប់​មី​កញ្ចប់​ទាំងអស់​ផ្ទុក​នូវ​សារធាតុ Tertiary-butyl hydroquinone (TBHQ) ជា​សារធាតុ​មួយ​គេ​ប្រើ​ដើម្បី​រក្សា​គុណភាព​អាហារ​ដែលមាន​តម្លៃថោក​។ អ្នកជំនាញ​ក្រពះ​ពោះវៀន​បានរៀបចំ​ការពិសោធន៍​មើល​ក្រពះ​ថា​តើ​មានប្រតិកម្ម​បែបណា​ចំពោះ​មី​កញ្ចប់ ទាំង​ស្រុស និង​មិន​ស្រុសទឹកក្តៅ​។ ពួកគេ​បាន​រកឃើញថា ក្រពះ​ត្រូវការ​ពេល​រាប់​ម៉ោង​ទម្រាំ​រំលាយ​មី​ទាំងនោះ​អស់​។ 

​    ​ក្នុងការ​សិក្សា​ថ្មីៗ​បំផុត​នេះ​នៅក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Journal of Nutrition ស្ត្រី​ក្នុងប្រទេស​កូរ៉េខាងត្បូង ដែល​ទទួលទាន​មី​ស្ងួត​មិនទាន់​ឆុង​មានឱកាស​ខ្ពស់​ក្នុង​ការកើត​អា​ការៈពិបាក​រំលាយ​អាហារ​។ មនុស្ស​ដែលមាន​បញ្ហា​រំលាយ​អាហារ​អាច​ឡើង​សម្ពាធ​ឈាម ឬ​លើស​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺស្ត្រូក​៕

adverise with khmeread
ប្រភព៖ yourhealthypage

អ្នកនឹងចូលចិត្ត

មតិយោបល់