adverise with khmeread 1

វីតាមីន​នេះ​អាច​បញ្ឈប់​ការលូតលាស់​កោសិកា​មហារីក​សុដន់ សូម្បី​វេជ្ជបណ្ឌិត​ក៏​មិន​នឹកស្មាន​ដល់​ដែរ​

​    ​ទិន្នន័យ​ថ្មី​បំផុត​បាន​លើកឡើងថា មនុស្សពេញវ័យ​ជិត ៧៥% និង​ក្មេងៗ ៧០% ក្នុង​សហរដ្ឋអាមេរិក​មា​នក​ង្វះ​វីតាមីន D​។ 

​    ​វីតាមីន D ជួយ​ទប់ស្កាត់​រាល់​ការបង្ហាញ​មុខ​នៃ​ជំងឺ​ទាំងឡាយ រួមទាំង​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺមហារីក​។  ដូច្នេះ​កង្វះ​វីតាមីន D មានន័យថា រាងកាយ​មនុស្ស​ងាយ​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន រាប់ទាំង​មហារីក​។ 

​    ​ក្នុងការ​សិក្សា​របស់​វេជ្ជបណ្ឌិត Cedric Garlan បាន​រកឃើញថា កង្វះ​វីតាមីន D មាន​ទំនាក់ទំនង​ដោយផ្ទាល់​ទៅនឹង​ប្រភេទ​ជំងឺមហារីក​ជាច្រើន ជាពិសេស​បំផុត​គឺ​ជំងឺមហារីក​សុដន់​។ ជាងនេះទៅទៀត អ្នកវិទ្យាសាស្ត្រ​សុខភាព​រូបនេះ​ជឿថា ហានិភ័យ​នៃ​ជំងឺមហារីក​ប្រភេទ​នេះ​អាច​កាត់បន្ថយ​បាន​ពាក់កណ្តាល​ក្នុងករណី​មាន​វីតាមីន D គ្រប់គ្រាន់​ក្នុង​រាងកាយ​។ 

​    ​ការស្រាវជ្រាវ​ជាច្រើន​ទៀត​លើកឡើងថា កង្វះ​វីតាមីន​នេះ​ក្នុង​រាងកាយ​អាច​នាំទៅ​កើត​ជំងឺមហារីក​។ ការស្រាវជ្រាវ​មួយទៀត​រៀបចំឡើង​ក្នុង​ឆ្នាំ ២០០៧ ដោយ​លោក Robert Heaney និង លោក Joan Lappe មានការ​ចូលរួម​ពី​ក្រុម​ស្ត្រី​អស់​រដូវ ដែល​កំពុង​លេបថ្នាំ​វីតាមីន D ដើម្បី​បង្កើន​កម្រិត​វីតាមីន​នេះ​ឱ្យដល់ ៤០mg/ml​។ លទ្ធផល​គឺ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​។ ក្នុង​រយៈពេល ៤ ឆ្នាំ ហានិភ័យ​នៃ​ការវិវត្តន៍​រាល់​ប្រភេទ​ជំងឺមហារីក​បាន​ថយចុះ ៧៧%​។ 

​    ​* នៅពេល​ខ្វះ​វីតាមីន D លោក​អ្នកនឹង​ជួបប្រទះ​បញ្ហា​ដូចជា​៖
​    ​១. ខ្សោយ​សាច់ដុំ​
​    ​២. ឈឺ​ឆ្អឹង​
​    ​៣. ចុះខ្សោយ​ការគិត​
​    ​៤. ឈឺចាប់​រ៉ាំរ៉ៃ​
​    ​៥. កើត​ហឺត​ធ្ងន់ធ្ងរ ជាពិសេស​ចំពោះ​កុមារ​
​    ​៦. បែកញើស​ហួសប្រមាណ​
​    ​៧. បាក់​ទឹកចិត្ត​

​    ​ដោយហេតុ​នេះហើយ​ទើប​អ្នក​គួរ​បង្កើន​វីតាមីន D តាមរយៈ​ការទទួល​ទាន​អាហារ​ដូចជា ត្រី​ធូ​ណា ត្រី​សម្បូរ​ខ្លាញ់ ផ្សិត ទឹកដោះគោ យ៉ា​អួ ទឹកក្រូច​ពោធិ៍សាត់​។ ជាងនេះទៅទៀត អ្នក​ត្រូវ​ចំណាយពេល​ត្រូវ​ថ្ងៃ​ឱ្យបាន​ច្រើន​បន្តិច ព្រោះ​ការ​ត្រូវ​នឹង​កម្តៅថ្ងៃ​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុងករណី​ជួប​កង្វះ​វីតាមីន D​។​

​    ​ជាងនេះទៅទៀត លោកអ្នក​ក៏​អាច​លេបថ្នាំ​វីតាមីន D3 ផងដែរ​ដើម្បី​បំពេញ​បង្គ្រប់​ជាតិ​វីតាមីន​នេះ​ក្នុង​រាងកាយ ប៉ុន្តែ​លោកអ្នក​ត្រូវ​លេប​ច្រើន​ខែ​ទម្រាំ​បង្គ្រប់​វីតាមីន​នេះ​បាន​៕ 

adverise with khmeread
ប្រភព៖ yourhealthypage

អ្នកនឹងចូលចិត្ត

មតិយោបល់