adverise with khmeread Russia making new mobile os linux based sailfish

ប្រទេស​រុស្ស៊ី​កំពុង​បង្កើត​ប្រព័ន្ធ​ប្រ​ត្តិ​ប​តិ​ការ​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន​ដើម្បី​សម្លាប់ Android និង iOS

    ​រុស្ស៊ី​កំពុង​មមាញឹក​ក្នុងការ​បង្កើត​ប្រព័ន្ធ​ប្រ​ត្តិ​ប​តិ​ការ​ទូរស័ព្ទដៃ Linux ដើម្បី​មក​បំបាក់ Android របស់ Google និង iOS របស់ Apple​។ ប្រព័ន្ធ​ប្រ​ត្តិ​ប​តិ​ការ​នេះ​កំពុង​ត្រូវបាន​បង្កើត​ដោយ​ដាក់ឈ្មោះថា Sailfish OS​។ 

​    ​ច្បាប់ឯកជន​និង​ជំនួញ​គឺ​កំពុង​រឹតបន្តឹង​ក្នុង​តំបន់​អឺរ៉ុប​។ ខណៈ​ក្រុមហ៊ុន​ដូច Google និង Facebook ធ្វើ​ជំនួញ​របស់ខ្លួន​យ៉ាង​រលូន​ក្នុងប្រទេស​អាមេរិក ក៏ប៉ុន្តែ​ពួកគេ​ត្រូវតែដើរ​នៅលើ​ផ្លូវ​មិន​ស្មើភាព​ខ្លះ​ក្នុងប្រទេស​តំបន់​អឺរ៉ុប​។​

​    ​ក្នុងករណី​ស្រដៀង​គ្នា​នេះដែរ ក្រុមហ៊ុន Google កំពុង​ចាញ់ក្តី​នៅក្នុង​ប្រទេស​រុស្ស៊ី ដែល​ចោទ​ក្រុមហ៊ុន Google ថា​បង្ខំ​ឱ្យប្រើ​ប្រាស់​សេវា​ផ្សេងៗ​ក្នុង​ប្រព័ន្ធ Android របស់ខ្លួន​។ តែ​ឥឡូវ​រុស្ស៊ី​បានប្រកាសថា ពួក​កំពុង​បង្កើត​ប្រព័ន្ធ​ប្រ​តិ្ត​ប​តិ​ការ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ដើម្បី​មក​បំបាក់ Android និង iOS ហើយ​។​

​    ​Sailfish OS គឺ​ផ្ដោតទៅលើ​ប្រភព​បើកចំហ Linux Kernel និង​មុខងារ​បើកចំហ​របស់ Jolla ឈ្មោះ Mer Core UI និង​សមាសធាតុ​ភាគី​ទី​បី​ផ្សេងទៀត​។​

​    ​យោងតាម Open Mobile Platform President Grigory Berezkin បានឱ្យដឹងថា​ការខិតខំ​ប្រឹងប្រែង​នេះ​គឺមាន​គោលបំណង​បង្កើត​ស្មា​ត​ហ្វូ​ន​ដែល​មិនមាន​តម្លៃ​ថ្លៃ​លើ​ប្រព័ន្ធ​ប្រ​ត្តិ​ប​តិ​ការ​ថ្មី​៕

adverise with khmeread
ប្រភព៖ fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់