adverise with khmeread 8

រោគសញ្ញា​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ដែល​លោកអ្នក​ត្រូវ​ដឹង​

    ​តម្រងនោម​ជួយ​បញ្ចេញ​ជាតិពុល កាកសំណល់ និង​ជាតិ​ទឹក​ដែល​លើស​ចេញពី​ឈាម​។ សារធាតុពុល​នឹង​ត្រូវបាន​បញ្ចេញ​ដោយ​ការ​នោម​។ ទឹកនោម​ធ្វើដំណើរ​ពី​តម្រងនោម​ទៅ​ប្លោកនោម​ហើយ​វា​បញ្ចេញ​តាមរយៈ​កន្លែង​បង្ហូរ​នោម​។ ប៉ុន្តែ​ជាតិពុល​ខ្លះ​ដែល​មិនអាច​រលាយ​ក្នុង​រាងកាយ​បាន​បង្កើតជា​ដុំ​គ្រី​ស្តា​ល់​ភ្លឺៗ​តូចៗ និង​គ្រួស​តូចៗ​។ រាងកាយ​នឹង​កម្ចាត់​គ្រួស​តូច​ប៉ុន្តែ​វា​ពិបាក​ក្នុង​ការបញ្ចេញ​គ្រួស​ស​ធំៗ​។​

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​គ្រួស​ក្នុង​តម្រងនោម​៖

​    ​១. ឈាម​ក្នុង​ទឹកនោម​
​    ​- ទឹកនោម​ជាមួយ​ឈាម​គឺជា​រោគសញ្ញា​ទូទៅ​ហើយ​វា​បង្កឱ្យមាន​ការឈឺ​ពោះ​។ ទឹកនោម​ពណ៌​ក្រហម ឬ ផ្កាឈូក​គឺ​បណ្តាលមកពី​ការ​កកិត​របស់​គ្រួស​នៅក្នុង​តម្រងនោម​។​

​    ​២. ការឆ្លង​មេរោគ​
​    ​- ការឆ្លង​មេរោគ​ក្នុង​ទឹកនោម នោម​ឈឺ និង​គ្រុនក្តៅ​គឺ​រោគសញ្ញា​ទូទៅ​របស់​អ្នកជំងឺ​គ្រួសតម្រងនោម​។​

​    ​៣. ឈឺ​តម្រងនោម​
​    ​- នៅពេល​គ្រួសតម្រងនោម​ជាប់គាំង​ក្នុង​តម្រងនោម អ្នកនឹង​ទទួលរង​ពី​ការឈឺចាប់​ខ្លាំង​ក្នុង​ពោះ​។ ជាទូទៅ​វា​ឈឺចាប់​ខ្លាំង និង​ឈឺចាប់​ភ្លាមៗ​ហើយ​ក្នុង​ករណីខ្លះ​វា​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​។ មនុស្ស​មួយចំនួន​ប្រហែលជា​ធ្លាប់​ឈឺ​ខ្នង​ឬក៏​ឈឺចាប់​នៅ​ប្រដាប់ភេទ​ឬក៏​ក្រលៀន​។​

​    ​៤. នោម​ឈឺ​ព្រឹក​ឡើង​
​    ​- ប្រសិនបើ​អ្នកមាន​មន្ទិល​សង្ស័យថា អ្នក​នោម​ឈឺ​រាល់​ពេលព្រឹក សូម​ប្រញាប់​វិភាគ​ភ្លាម​។​

​    ​៥. ចុកពោះ​ត្រង់​ម្តុំ​តម្រងនោម​
​    ​- ការឈឺចាប់​នេះ​កើតឡើង​ហើយក៏​បាត់​ទៅវិញ​។ ប៉ុន្តែ​វា​ធ្វើឱ្យ​ពិបាក​ក្នុង​ខ្លួន និង​ធ្វើឱ្យ​បែកញើស និង​ញ័រញាក់​ចង់​ឈឺ​។​

​    ​៦. ក្អួត​និង​រអើម​
​    ​- ការ​ក្អួត​កើតឡើង​នៅពេលដែល​រាងកាយ​របស់​អ្នក​មិនអាច​បញ្ចេញ​កាកសំណល់​។ តម្រងនោម​មិនអាច​ដំណើរការបាន​ត្រឹមត្រូវ ដូច្នេះ​មានតែ​ការ​ក្អួត​ទើប​ជា​វិធី​បណ្តេញ​ជាតិពុល​។​

​    ​៧. នោម​ញឹក​និង​ឈឺចាប់​ពេល​នោម​
​    ​- អ្នក​ច្បាស់​ធ្លាប់​នោម​ញឹក​និង​នោម​ទាស់​។ វា​គឺជា​សញ្ញា​ដំបូង​បំផុត​និង​ជាស​ញ្ញាណ​ទូទៅ​មួយ​នៃ​ជំងឺ​តម្រងនោម​។ វា​កើតឡើង​នៅពេលដែល​អ្នក​មិន​ផឹកទឹក​សោះ​។​

​    ​៨. ទឹកនោម​ខាប់​និង​ធុំក្លិន​
​    ​- នេះ​គឺជា​បញ្ហា​ទូទៅ​មួយ​ជាមួយ​ផ្លូវ​ទឹកនោម​ហើយ​វា​ប៉ះពាល់​មនុស្ស​ចាប់ពី​អាយុ ២០ ដល់ ៤០ ឆ្នាំ​។ គ្រួសតម្រងនោម​ក៏​ចេះ​ផ្លាស់ប្តូរ​រាង​និង​ទំហំ​របស់​វា​ដែរ​។ ទឹកនោម​ខាប់​និង​ធុំក្លិន​កើតឡើង​ដោយសារ​សារធាតុ​គីមី​និង​ជាតិពុល​ក្នុង​ខ្លួន​៕

adverise with khmeread
ប្រភព៖ yourhealthypage

អ្នកនឹងចូលចិត្ត

មតិយោបល់