adverise with khmeread 12258 1t0gkis

Mark Zuckerberg ថា​ប្រសិនបើ​អ្នក​ប្រើ​លេខ​សម្ងាត់​ទាំងនេះ ប្ដូរ​វា​ឥឡូវនេះ​ទៅ​!

    ​Mark Zuckerberg បាន​ក្លាយជា​ជនរងគ្រោះ​របស់​ក្រុម Hacker ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​សារ​បោក​បញ្ឆោត​មួយ​បាន​លេចឡើង​នៅលើ​គណនី​បណ្ដាញ​សង្គម​មួយចំនួន​របស់គាត់​។​

​    ​ក្រុម​វាយប្រហារ​បាន​ទម្លាយ​ចូល​គណនី Twitter និង Pinterest របស់​ម្ចាស់ Facebook រូបនេះ ដោយ​អះអាងថា​ពួកគេ​បាន​រកឃើញ​លេខ​សម្ងាត់​របស់គាត់​ក្នុង​គំនរ​សំរាម​ទិន្នន័យ LinkedIn មួយ​របស់គាត់​។​

​    ​តាម​របាយការណ៍ លេខ​សម្ងាត់​នេះ​ត្រូវបាន​លួច​យក​តាំងពី​ឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្ដែ​ទើបតែ​បង្ហាញ​ជា​សារ​ធា​រណៈ​សប្ដាហ៍​នេះ​ទេ​។​

​    ​SplashData គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​លេខ​សម្ងាត់​មួយ បានចេញ​ផ្សាយ​នូវ​លេខ​សម្ងាត់​ភាគច្រើន​ដែល​បាន​ប្រើ​ក្នុង​ឆ្នាំ ២០១៥​។​

​    ​លេខ​កូដ​ទាំងអស់នោះ​គឺ​៖
​    ​- 123456
​    ​- password
​    ​- 12345678
​    ​- qwerty
​    ​- 12345
​    ​- 123456789
​    ​- 1234
​    ​- 1234567
​    ​- baseball

​    ​ប្រសិនបើ​អ្នក​កំពុងតែ​ប្រើ​លេខ​សម្ងាត់​ទាំងអស់នេះ​ត្រូវ​ឆាប់​ប្ដូរ​វាពី​ឥឡូវ​ទៅ មុនពេល​មាន​អ្នក​ទាយ​ដឹង​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់