adverise with khmeread 2

ប្រេង​ល្ហុងខ្វង​ជួយ​ឱ្យ​រោមភ្នែក ចិញ្ចើម និង​សក់​ដុះ​ក្រាស់​ដូច​ប្រាថ្នា​! តោះ​មើល​របៀប​ប្រើ​ទាំងអស់គ្នា​

​    ​* ហេតុអ្វី​បាន​ប្រេង​ល្ហុងខ្វង​ជួយ​ឱ្យ​រោម​ដុះ​ក្រាស់​?

​    ​ប្រេង​នេះ​អាច​ដោះស្រាយ​បញ្ហា​ដូចជា​សក់​ស្ដើង​ជាដើម ហើយ​វា​នឹង​ជួយ​ជំរុញ​រាងកាយ​ខាងក្រៅ​ដូចជា​ស្លាកស្នាម បបូរមាត់​ស្ងួត​ឬ​បែក​ប្រេះ និង​បញ្ហា​ជាច្រើន​ទៀត​។ អ្នក​អាច​យក​ប្រេង​ល្ហុង​ខ្យង​ប្រើ​សម្រាប់​ឱ្យ​រោមចិញ្ចើម​ក្រាស់ និង​ខ្មៅ​។ អ្នក​គ្រាន់តែ​ទិញ​ប្រដា​ប់លាប និង​ប្រេង​ល្ហុង​ខ្យង លាប​នៅ​កន្លែង​ដែល​អ្នក​គិតថា​ស្ដើង​រៀងរាល់​យប់ រយៈពេល​បី​ខែ​នឹង​ឃើញ​លទ្ធផល​។​

​    ​* ប្រើ​ប្រេង​ល្ហុងខ្វង​សម្រាប់​ដុះ​សក់​ច្រើន​!

​    ​ចង់​ដុះ​សក់​ច្រើន អ្នកនឹង​ត្រូវការ​ប្រេង​ល្ហុងខ្វង​ពីរ​បី​ដំណក់​។ បន្ទាប់មក​យក​វា​ទៅ​ប៉ាត​លើ​បាតដៃ រួច​ត្រដុះ​លើ​សក់​ពី​គល់​រហូតដល់​ចុង​សក់​របស់​អ្នក​។ ត្រូវ​ប្រាកដ​ខ្លួនឯង​ថា​មិនបាន​ដាក់​ប្រេង​ច្រើន​ទេ ព្រោះ​វា​អាចធ្វើឱ្យ​សក់​អ្នក​មើលទៅ​ដូច​មាន​ជាតិ​ខ្លាញ់​ច្រើន​អ៊ឺ​ចឹ​ង​។ ប្រសិនបើ​ប្រើ​វា​ជាមួយនឹង​ប្រេងដូង​ទៀត​នឹង​រឹតតែ​ល្អ​។ ចង់បាន​ប្រសិទ្ធភាព គួរ​លាបប្រេង​នេះ​លើស​ក់ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread
ប្រភព៖ healthylifestar

អ្នកនឹងចូលចិត្ត

មតិយោបល់