adverise with khmeread Sfasd

មិន​ធ្លាប់​ដឹង​ពីមុន​ទាល់តែសោះ​ថា សរសៃ​ពោត​ល្អ​ដល់​សុខភាព​ដល់​ថ្នាក់​ហ្នឹង​!

​    ​សរសៃ​ពោត​មាន​រូបរាង​ស្រដៀង​នឹង​សរសៃសក់​របស់​មនុស្ស​។ បន្ទាប់ពី​អាន​អត្ថបទ​នេះហើយ អ្នក​នឹងមិន​បោះចោល​រោម​ពោត​ទៀត​នោះទេ​។​

​    ​កាល​នៅ​ក្មេង អ្នក​ចូលចិត្ត​សរសៃ​ពោត​ខ្លាំងណាស់​ពីព្រោះ​វា​ដូច​ទៅនឹង​សក់​តុក្កតា​អ៊ីចឹង​។ មនុស្ស​ជាច្រើន​បាន​បោះ​វា​ចោល ពីព្រោះ​ពួកគេ​មិនដឹង​ពី​អត្ថប្រយោជន៍​របស់​វា​។​

​    ​ហើយ​ខាងក្រោម​គឺជា​អត្ថប្រយោជន៍​របស់​រោម​ពោត​៖
​    ​- បង្ការ​គ្រួស​ក្នុង​តម្រងនោម​
​    ​- ជំនួយ​ក្នុង​ការធ្វើ​ឈាម​ហូរ​ឆាប់​កក​
​    ​- គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
​    ​- គ្រប់គ្រង​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​
​    ​- មានគុណ​សម្បត្តិ​បញ្ចុះ​ទឹកនោម​

​    ​* តើ​ត្រូវ​ប្រើប្រាស់​សរសៃ​ពោត​ដោយ​របៀប​ណា​?
​    ​- ដាំទឹក​ឱ្យ​ពុះ និង​ដាក់​សរសៃ​ពោត​ចូលទៅ​។ បន្ថែម​ក្រូចឆ្មា​ដើម្បី​បង្កើន​រសជាតិ​។​
​    ​- ឬ​ម្យ៉ាងទៀត ដាក់​រោម​ពោត​ឱ្យ​ពេញ​ក្នុង​កែវ​មួយ​និង​ដាក់​ទឹក​ឱ្យ​ពេញ បន្ទាប់មក​យកទៅ​ទុក​ក្រោម​ពន្លឺព្រះអាទិត្យ​ពេញ​មួយថ្ងៃ​។ ដល់ពេល​ល្ងាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ទៅក្នុង​កែវ​ហើយ​ពិសា​តែម្ដង​។​

​    ​ចំណាំ​៖ មិនត្រូវ​ផឹកទឹក​សរសៃ​ពោត​ច្រើន​ហួស​កម្រិត​ទេ គឺ​ត្រូវ​ផឹក​ល្មមៗ ឬ ១​កែវ​ក្នុង​មួយថ្ងៃ​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេ​ទ្រ ព្រោះ​ទឹក​នេះ​អាចធ្វើឱ្យ​រលូត​កូន​បាន​៕

adverise with khmeread
ប្រភព៖ yourhealthypage

អ្នកនឹងចូលចិត្ត

មតិយោបល់