adverise with khmeread Index121

អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនចោរឆក់កាបូប ២នាក់

     ភ្នំពេញ ៖ កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ បាន​ដេញចាប់​ជនសង្ស័យ​២​នៅវេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​១៩ កែង​ផ្លូវ​សុរា​ម្រឹត សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនបរទេស​ម្នាក់​បានសម្រេច​។​
     មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​គឺ​កម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ ដែល​ស្ថិត​នៅក្បែ​កន្លែងកើតហេតុ​ខាងលើ ។​
    ភ្លាមនោះ​កម្លាំង​របស់លោក​បានឮ​ស​ម្លែ​ង​ពី​ជនបរទេស​ស្រែក​ខ្លាំងៗ​ហើយ​រត់តាម​ជនសង្ស័យ​ពីក្រោយ ពេលនោះ​កម្លាំង​អាវុធហត្ថ​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ភ្លាមៗ​តែម្ដង ។​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ដោយ​មិន​ប្រយ័ត្ន​ក៏​ដួល ពេលនោះ​ជនសង្ស័យ​ម្នាក់​បាន​រត់​ចូលទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ត្រូវ​កម្លាំង​អាវុធហត្ថ​បានធ្វើការ​ឡោមព័ទ្ធ​និង​ចាប់បាន​ម្នាក់​នៅក្បែ​កន្លែងកើតហេតុ​។​
     មន្ត្រី​ដដែល​បន្តថា ខណ​:​ពេលនោះ​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លូន​រហូតដល់​ផ្លូវ​លេខ​៩​ក្បែរ​ផ្សារ​កាប់​គោ និង​បាន​ឡើងលើ​ផ្ទះ​ប្រជាពលរដ្ឋ​ទៀតផង ហើយ​ត្រូវ​ប្រជាពលរដ្ឋ​បាន​សហការគ្នា​ចាប់​ជាប់​ប្រគល់​ឲ្យ​អាវុធហត្ថ​ខណ្ឌដូនពេញ​តែម្ដង​។​
    មន្ត្រី​បន្តទៀតថា ជនសង្ស័យ​ទាំង​២​នាក់​១-​ឈ្មោះ​សុខ តុលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​០៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​២-​ឈ្មោះ​ពេជ្រ វណ្ណា​នេ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​
     ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់  ត្រូវបាន​កម្លាំងប្រដាប់អាវុធ​ហត្ថ​
​ខណ្ឌដូនពេញ បាន​ដឹក​យកមក​សួរ​នាំនៅ​កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ខណ្ឌដូនពេញ ដើម្បី​កសាង​សា​ណុំ​រឿង បញ្ជូន​បន្តទៅ អាវុធហត្ថ​ក្រុងភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​
    ក្រោយពី​កម្លាំង​អាវុធហត្ថ​ឃាត់​ខ្លូន​ជនសង្ស័យ​ទាំង​២​នាក់​បាន​គឺ​ពួកគេ​បាន​បោះចោល​កាបូបស្ពាយ​ដែល​ឆក់​បាន​ពី​ស្ត្រី​បរទេស​ម្នាក់​បាត់ទៅហើយ ហើយ​ស្ត្រី​បរទេស​ដែល​ជនរងគ្រោះ​នោះបាន​ដើរចេញ​បាត់​ពី​កន្លែងកើតហេតុ ដោយ​មិនបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះទេ​៕​

adverise with khmeread

មតិយោបល់