1

Chelsea និង Mourinho ឈានទៅដល់​ការដោះស្រាយ​បញ្ចប់​រឿងរ៉ាវ​ជាមួយ​អ្នកស្រី Eva ជុំវិញ​ពាក្យ "​កូន​មី​សំផឹង​"

​    ​លោក Mourinho បានមក​ដល់​សាលាជម្រះក្តី​ជាមួយ​អតីត​គ្រូពេទ្យ​ប្រចាំ​ក្លឹប Chelsea គឺ​អ្នកស្រី Eva Carneiro បន្ទាប់ពី​បាន​បដិសេធថា គាត់​បាន​ហៅ​អ្នកស្រី​ថា "​កូន​មី​សំផឹង​"​។​

​    ​ករណីនេះ​ត្រូវបាន​រំពឹងថា​នឹង​ដំណើរការ​រយៈពេល​ពី​ប្រាំពីរ​ទៅ ១០ ថ្ងៃ​និង​អាចឈាន​ទៅដល់​ការបញ្ចេញ​ឯកសារ​និង​សេចក្តីថ្លែងការណ៍​ដ៏​គួរឱ្យ​អាម៉ាស់​រួមទាំង​សារ​និង​អ៊ីមែល​ទៅកាន់​សាធារណៈ​។​

​    ​ប៉ុន្តែ​ចៅក្រម​បាន​បញ្ជាក់ថា ភាគី​ទាំងបី​បាន​ឈានទៅដល់​ការដោះស្រាយ​បញ្ចប់​បញ្ហា​តែម្តង នៅក្នុង​ការកាត់ក្តី​បិទទ្វារ​នៅ​សាលាជម្រះក្តី​ការងារ​ទីក្រុង​ឡុង​ដ៍​ភាគខាងត្បូង​។​

​    ​ក្លឹប Chelsea បាន​និយាយ​កាលពី​ម្សិលមិញ​ថា ពួកគេ​សោកស្តាយ​ចំពោះ​អ្វីដែល​បានកើត​ឡើង​ដែល​បានធ្វើឱ្យ​អតីត​គ្រូពេទ្យ​អ្នកស្រី Eva Carneiro ចាក​ចេញពី​ក្លឹប ហើយ​ពួកគេ​បាន​អភ័យទោស​ដោយ​ចិត្ត​ស្មោះ​ទៅកាន់​អ្នកស្រី​និង​គ្រួសារ​របស់គាត់​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំមុន​៕

ប្រភព៖ Daily Star

មតិយោបល់