adverise with khmeread 1

Messi បរិច្ចាគ​លុយ​ឈ្នះក្តី​ទៅឱ្យ​អង្គការ​មនុស្សធម៌​

​    ​កីឡាករ Lionel Messi បាន​បរិច្ចាគ​លុយ​សំណង​ខូចខាត​ចំនួន ៩៤.៦៣៨ ដុល្លារ​ទៅកាន់​អង្គការ​មនុស្សធម៌​បន្ទាប់ពី​ឈ្នះ​ករណី​បរិហាកេរ្តិ៍​ប្រឆាំងនឹង​កាសែត La Razon របស់​អា​ហ្ស​ង់​ទីន​។​

​    ​វេ​ប​សាយ Daily Mirror បាន​រាយការណ៍​ថា ការរិះគន់ Messi ដោយ​អ្នកសារព័ត៌មាន Alfonso Ussia គឺ​ពិតជា​ធ្ងន់​ធ្ងន់​បន្ទាប់ពី​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​បាន​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ពិភពលោក​កាលពី​ឆ្នាំ ២០១៤​។​

​    ​គួរ​កត់សម្គាល់ថា អ្នកកាសែត Ussia បាន​អះអាងថា Messi បាន​ពាក់​សក់​ក្លែងក្លាយ និង​ជា​អ្នកប្រើប្រាស់​ថ្នាំ​ជំរុញ​កម្លាំង Nandrolone ក្នុង​អត្ថបទ​ចេញផ្សាយ​មួយ​របស់ខ្លួន​។

​    ​ក្រុមហ៊ុន​គ្រប់គ្រង​របស់​កីឡាករ​រូបនេះ​បាន​លាតត្រដាង សំណង​ដែល​ទទួលបាន​ត្រូវបាន​បរិច្ចាគ​ឱ្យទៅ​អង្គការ​មនុស្សធម៌ Medecins sans Frontieres៕

ប្រភព៖ ​bleacherreport

adverise with khmeread

មតិយោបល់