adverise with khmeread 1

​ចាកចេញ​ម្នាក់​ទៀតហើយ​? Memphis Depay ធ្វើឱ្យ​អ្នកគាំទ្រ​ឆ្ងល់​បន្ទាប់ពី​ដឹកជញ្ជូន​ទ្រព្យសម្បត្តិ​របស់ខ្លួន​ទៅកាន់​ស្រុកកំណើត​

​    ​ខ្សែបម្រើ​ប្រយុទ្ធ Memphis Depay ហាក់​បញ្ចប់​អាជីព​នៅ​ទឹកដី Old Trafford បន្ទាប់​ដឹកជញ្ជូន​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់ខ្លួន​ទៅកាន់​ប្រទេស​ហូ​ឡង់​។​

​    ​កីឡាករ​ធ្លាក់​ជើង​វ័យ ២២ ឆ្នាំ​រូបនេះ បាន​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុង​រដូវ​កាល​ដំបូង​ជាមួយ​ក្លឹប Manchester United និង​បរាជ័យ​ក្នុងការ​បង្ហាញ​ទម្រង់​លេង​ល្អ​ដែល​ក្លឹប​បិសាច​បាន​ទិញ​ក្នុងតម្លៃ ៣៦ លាន​ដុល្លារ​ពី​ក្លឹប PSV​។​

​    ​ហើយ​ជាមួយ​គ្រូ​ថ្មី​គឺ​លោក Jose Mourinho ត្រៀម​ស្តារ​ក្រុម​បិសាច​ក្រហម​សារជាថ្មី អនាគត​របស់ Memphis ប្រហែលជា​មិន​នៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​ទៀត​ទេ​។​

​    ​កាលពី​ខែ​មុន កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​បាន​ដឹកជញ្ជូន​រថយន្ត Rolls Royce Raith ដែលមាន​តម្លៃ ៣៦៤.៣០៨ ដុល្លារ ដែល​គាត់​តែងតែ​ជិះ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ ទៅ​ប្រទេស​ហូ​ឡង់​វិញ​។​

​    ​កាលពី​ថ្ងៃ​អង្គារ រថយន្ត Mercedes G Wagon ដែលមាន​តម្លៃ ១៤៥.៧២៣ ដុល្លារ និង​រថយន្ត Scorpion Trike តម្លៃ ២៩.១៤៤ ដុល្លារ ក៏​នឹង​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ​ដែរ​៕

ប្រភព៖ The Sun

adverise with khmeread

មតិយោបល់