adverise with khmeread 6860988c ed41 46c3 9d2f a0a058b25684

ប្រពន្ធ​ចាក់​ប្តី​១​កាំបិត​ចំ​ដើមទ្រូង រងរបួស​ធ្ងន់ ដោយសារ​ប្រកែក​គ្នា​រឿង​មើល​ទូរទស្សន៍​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ​ប្តី​ប្រពន្ធ​ដោយសារតែ​ទាល់​ពាក្យសំដី​គ្នា​បន្តិច​ប​ន្ទួ​ច​រឿង​មើល​ទូរទស្សន៍​ និង​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ ប្រពន្ធ​ខឹង​ដាច់ចិត្ត​ដល់​ថ្នាក់ លើក​កាំបិត​ចុង​ស្រួច​ចាក់​ប្តី​ចំ​ដើមទ្រូង​ខាងស្តាំ បណ្តាលឱ្យ​ហូរឈាម​កក្លាក់។​

    អំពើហិង្សា​ក្នុង​គ្រួសារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៩​យប់​ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះមួយ​កន្លែង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា បុរស​ជា​ប្តី​ឈ្មោះ ជ្រែង សុភា អាយុ៣៦ឆ្នាំ មុខរបរ​រត់​ឌុប ស្នាក់នៅ​កន្លែងកើតហេតុ​។ ចំណែក​ប្រពន្ធ​រត់គេចខ្លួន​ទៅជា​មួយ​កូនប្រុស​តូច​អាយុ​៥​ឆ្នាំ បន្ទាប់ពី​កើតហេតុ​។​

    ប្រភពពី​បុរសរងគ្រោះ​បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​រត់​ឌុប​តាំងពី​ព្រលឹម​ទល់​ព្រលប់ ដល់ពេល​មក​ផ្ទះ​វិញ ហូបបាយ​រួច ប្រពន្ធ​គាត់​មើល​ទូរទស្សន៍ ហើយ​គាត់​សុំ​មើល​ប៉ុស្តិ៍ទូរទស្សន៍ រឿង​ភាគ​ឥណ្ឌា តែ​ប្រពន្ធ​មិន​ព្រម​ដាក់​ប៉ុស្តិ៍​ឱ្យមើល ហើយ​ប្រាប់ថា"​ម៉េច​រឿង​នឹង​សំខាន់​ណាស់​អី​?"

    បុរស​ជា​ប្តី​បន្តថា "ចំណែក​អូន​ឯង​នៅតែ​ផ្ទះ​គ្មាន​ធ្វើ​អី  ម៉េច​ខ្ញុំ​ខំ​រត់​ម៉ូតូឌុប​តាំងពី​ថ្ងៃ​ដល់​យប់ រកលុយ​ចូល​ផ្ទះ​គ្រាន់តែ​ចង់​មើល​រឿង​ប៉ុណ្ណឹង​មិនបាន​ទេ​អី !" ហើយ​រូបគាត់​ជា​ប្តី​ក៏ ខឹង បាន​ទៅ​វាយ​២​ទៅ​៣​ដៃ។ ស្រាប់តែ​ប្រពន្ធ​ស្ទុះ​យក​កាំបិត​ចិតបន្លែ ចាក់​ចំ​ដើមទ្រូង​ខាងស្តាំ បណ្តាលឱ្យ​បាញ់​ឈាម​ហូរ​ស្រោច​ពេល​ខ្លួន។​

    បន្ទាប់ពី​ចាក់​រួច​ប្រពន្ធ គាត់​បានរ​ត់ទៅ​ជាមួយ​កូនប្រុស​តូច​អាយុ​៥​០ឆ្នាំម្នាក់​ឱ្យ​គាត់នៅ​ម្នាក់ឯង។ បើតាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា បុរសរងគ្រោះ​ជាម​នុស្ស ចិត្តល្អ ហើយ​ស្លូត តាំងពី​មក​នៅទីនេះ ជាង​២​ឆ្នាំហើយ ឃើញតែ​ប្រពន្ធ​គាត់​រករឿង និង​វាយ​គាត់​រហូត​និង​ធ្លាប់​បង្ក​របួសស្នាម​ម្តង​ដែរ តែ​មិន​ធ្ងន់ធ្ងរ​ដូច​លើក​នេះ។ ក្រោយពេល​ប្រពន្ធ​គាត់រ​ត់ទៅ​បាត់ បុរសរងគ្រោះ​បាន​ខំ​ជិះ​ម៉ូតូ​តាមរក​ប្រពន្ធ​ទាំង​ខ្លួន​រងរបួស​ទៀតផង​។​

    ក្រោយពេល​កើតហេតុ ត្រូវបាន​អ្នកជិតខាង​ជួយ​ជូនទៅ​ពេទ្យ​ក្បែរ​នោះដែរ​ ​តែ​ពេទ្យ​មិន​ហ៊ាន​ទទួល​ព្រោះ​របួសធ្ងន់​ពេក ទើប​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​រថយន្ត​ក្រុម​សង្គ្រោះបន្ទាន់ ៧១១ កងពល ៧០ ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់