adverise with khmeread 5f3584f0 42da 4fe4 9335 49d4222d46de

យក​ស្រី​ធ្វើជា​ធ្នាក់​ហើយ​នាំ​បក្សពួក​ប្រើ​ដាវ​សាំ​ម៉ូ​រៃ​បំណង​កាប់​ប្លន់​យក​ម៉ូតូ ​DUCK

    ភ្នំពេញ ៖ ក្រុមចោរ​២​នាក់​បាន​ប្រើ​ដាវ​សាំ​ម៉ូ​រៃ​បំណង​កាប់​ប្លន់​យក​ម៉ូតូ​ DUCK ពី​យុវជន​២​នាក់ ដោយ​ពួកចោរ​បាន​យក​ស្រី​មក​ធ្វើជា​ធ្នាក់​ឱ្យ​អង្គុយលេង​ជាមួយ ប៉ុន្តែ​ប្លន់​មិនបាន​សម្រេច។​

    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​សួនច្បារ​មុខ​អគ្គបញ្ជាការ​ក្រសួងការពារជាតិ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា។​

    ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​ទាំង​២​នាក់ បាននាំគ្នា​ជិះ​ម៉ូតូ​ DUCK ពណ៌​ស​-ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1CD-8584 ជិះ​ឌុប​គ្នា​មក​អង្គុយលេង​លើ​សួនច្បារ​នៅ​កន្លែងកើតហេតុ។​

    ខណៈ​កំពុង​ជជែក​គ្នា​ក៏​ស្រាប់​តែមាន​នារី​ម្នាក់​ដើរមក​និយាយ​លេង​ជាមួយគ្នា​មួយ​ភ្លែត​ហើយក៏​ដើរចេញ​ទៅវិញ​បាត់។ មួយ​ស្ទុះ​ក្រោយមក​នារី​ម្នាក់​នោះ​ក៏បាន​ដើរមក​អង្គុយលេង​ជាមួយ​វិញ​ម្តងទៀត​។​

    ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក ឌុប​គ្នា​មក​ឈប់​ហើយ​បាន​ដក​ដា​វសា​ម៉ូ​រ៉ៃ រត់​សំដៅ​មករក​ខ្លួន​បំណង​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ ឃើញ​ដូច្នេះ​ពួកគេ​ក៏​នាំគ្នា​រត់ ទៅរក​កន្លែង​ដែលមាន​មនុស្សម្នា​ច្រើន​ដើម្បីឱ្យ​គេឯង​ជួយ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។​

    មួយសន្ទុះ​យុវជន​ជា​ម្ចាស់​ម៉ូតូ​បាន​រត់​មករក​ម៉ូតូ​វិញ​នៅ​កន្លែងចាស់​វិញ​ប៉ុន្តែ​មិនឃើញ​ដោយ​គិតថា​ចោរ​យក​ម៉ូតូ​ខ្លួន​ទៅ​បាត់។ ប៉ុន្តែ​ពេលនោះ​ដោយសារតែ​ជនរងគ្រោះ​បាន​យក​សោ​ម៉ូតូ​ទៅ​ជាប់​ខ្លួន ទើប​ជនសង្ស័យ​យមក​ម៉ូតូ​ទៅ​មិនកើត ហើយ​ម៉ូតូ​ត្រូវបាន​យោធា​ដែល​នៅ​ប្រចាំការ​នៅ​អគ្គបញ្ជាការ​ក្រសួងការពារជាតិ ចេញមក​អន្តរាគមន៍​និង​យក​ម៉ូតូ​ទុកឱ្យ។​

    ក្រោយមក​យោធា​ក៏បាន​ឱ្យ​ម៉ូតូ​ទៅ​យុវជន​ទាំង​២​នាក់​វិញ។ ចំណែក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានត្រឹមតែ​មក​សួរនាំ ហើយ​ជនរងគ្រោះ​ក៏​មិនបាន​ទៅ​ដាក់​ពាក្យបណ្តឹង​អ្វី​នោះដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់