adverise with khmeread 6d0b8dca a397 4a61 bd2b 430b88d0f54d

ក្រុមចោរប្លន់​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​២​ដើម ចូល​បាញ់​ប្រជាពលរដ្ឋ​ធ្លាយ​ពោះ​

    រតនគិរី ៖ ក្រុមចោរប្លន់​ចំនួន​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម វែង​មួយ​ដើម បាន​ចូលទៅ​បាញ់​ប្លន់ យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ទទឹង ឃុំ​របាំង ស្រុក​លំផាត់ ខេត្តរតនគិរី នៅវេលា​ម៉ោង​ប្រមាណ​៩​ និង​៥០​នាទី យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​។​

    សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ បូ​រិ​ន អាយុ​២៧​ឆ្នាំ ត្រូវ​ក្រុមចោរ​បាញ់​ធ្លាយ​ពោះ រងរបួស​ធ្ងន់ ហើយ​រត់គេចខ្លួន​អស់​។​ ក្រុមចោរ​បាន​ប្លន់​យកលុយ​ពី​ជនរងគ្រោះ ប្រមាណ​២​ពាន់​ដុល្លារ និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត​។​

    បន្ទាប់មក​កម្លាំង​សមត្ថកិច្ច ជាច្រើន​នាក់ បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ហើយ នៅ​កន្លែងកើតហេតុ ខណៈ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់