adverise with khmeread 4b500ba2 6e42 494f bc06 85407bba475a

ឃាត់​អ្នកលក់​៤​នាក់​ និង​អ្នក​ប្រើ​៣​នាក់​នៅ​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង បាន​បង្ក្រាប​បទល្មើស​ជាក់ស្ដែង​២ករណី  ពាក់ព័ន្ធ​ជួញដូរ១​ករណី​និង ប្រើ​ប្រាស់១ករណី ​ដោយ​ឃាត់​បាន​ជនសង្ស័យ​បាន៧​នាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​នៅ​ថ្ងៃទី០៧ ខែ​មិថុនា ​ឆ្នាំ២០១៦​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន០៧​នាក់ គឺ​ករណី​ជួញដូរ​ឃាត់ខ្លួន​ចំនួន០៤​នាក់​ទី១-ឈ្មោះ​ វណ្ណ សុ​ថេត ភេទ​ប្រុស អាយុ១៨ឆ្នាំ​, ទី២-​ឈ្មោះ ​សុខ ប្រុស ភេទ​ប្រុស អាយុ៣៥ឆ្នាំ​, ទី៣-​ឈ្មោះ ​អ៊ុង សិលា ភេទ​ប្រុស អាយុ១៩​ឆ្នាំ​និង​ទី៤-​ឈ្មោះ​ ហ៊ុំ ស្រី​ពៅ ភេទ​ស្រី អាយុ២៣​ឆ្នាំ​។ ដកហូត​វត្ថុតាង ៖ ថ្នាំញៀន​ហ្វេ​តំ​ហ្វី​ត​មីន ​(ice) ​ចំនួន ១១ ​កញ្ចប់​(​ទំងន់​3,94g) ម៉ូតូ០១​គ្រឿង​,​ ទូរស័ព្ទ០៤​គ្រឿង ឧបករណ៍​វេច​ខ្ចប់​ និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

    ចំណែក​ករណី​ប្រើ​ប្រាស់​ឃាត់ខ្លួន​ចំនួន៣​នាក់​គឺទី១-​ឈ្មោះ ​យ៉េ សាម​ឌី ភេទ​ប្រុស អាយុ២០ឆ្នាំ​, ទី២-​ឈ្មោះ ​សុខ រស្មី ភេទ​ប្រុស អាយុ២៦​ឆ្នាំ​និងទី៣-​ឈ្មោះ ​មាន វិសាល ភេទ​ប្រុស អាយុ១៧ឆ្នាំ​ដកហូត​វត្ថុតាង​ ៖ ​ម៉ូតូ​០១​គ្រឿង​, ​ទូរស័ព្ទដៃ​០២គ្រឿង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​បញ្ជូនទៅ​ស្នងការដ្ឋាន​ខេត្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់