Index

រថយន្តទំនើបបើកជ្រុលចង្កួតបុករុឺម៉កម៉ូតូដឹកនំ ក្រឡាប់របួសធ្ងន់ម្នាក់ (វីដេអូខាងក្នុងអត្ថបទ)

    ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង ម៉ាក TOYOTA MATRIX  ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2V-4252 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក បាន​បើក​យ៉ាង​លឿន​ជ្រុល​ច​ង្កួ​តទៅ​បុក​រុ​ឺ​ម៉ក​ម៉ូតូ ដឹក​នំ​ក្រឡាប់​របួសធ្ងន់​ម្នាក់ ហើយ​ជ្រុល​ទៅបុក​សំ​យ៉ាប​ផ្ទះ​និង​បុក​ជញ្ជាំង​ផ្ទះ​ធ្លាយ​ថែមទៀត​។​
    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀបភ្លឺ​ឈានចូល ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី កែង​និង​ផ្លូវ​លេខ ២០១៣ ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
    ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​រថយន្ត​បង្ក បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង  តាម​បណ្តោយ​ផ្លូវ​លេខ ២០១៣​យ៉ាង​លឿន​។​
    ខណៈ​ដល់​ចំណុច កើតហេតុ​កែង​និង​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី រថយន្ត​នៅតែ​មិន​ព្រម​បន្ថយល្បឿន  ស្រាប់តែ​រេ​ចង្កូត​ទៅបុក​រុ​ឺ​ម៉ក​ម៉ូតូ ដឹក​នំ​មួយគ្រឿង បណ្តាល​ឲ្យ​ក្រឡាប់​របួស​អ្នកបើក​ធ្ងន់ធ្ងរ​ម្នាក់ ។​
    រថយន្ត​នៅ​មិនទាន់​អស់ ល្បឿន​ក៏​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ជាង​ម៉ូតូ​បណ្តាល​ឲ្យ​ធ្លាយ​ជញ្ជាំង​ផ្ទះ ខូចខាត​យ៉ាងដំណំ តែ​សំណាង​មិនមាន​បង្ក​មនុស្ស​ក្នុងផ្ទះ​រងរបួស​នោះទេ​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច ឃាត់ខ្លួន អ្នកបើកបរ​យកមក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​កា​កាប​។​
     បន្ទាប់ពី​កើតហេតុ​ម្ចាស់​ម៉ូតូ​រ៉ុ​ម៉ក​ម៉ូតូ ដឹក​នំ​ដែល​រងរបួស​ធ្ងន់​នោះ​ត្រូវ​រថយន្ត​សាមុយ​ដឹង​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ។​ចំណែក​រថយន្ត​បង្ក​វិញ​សមត្ថកិច្ច​មូលដ្ឋាន ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​៕​

 

 

មតិយោបល់