adverise with khmeread 1

​ចេញពី Bayern ហើយ​នៅតាម​ចង់ពៀរ Dortmund ទៀត​! លោក Guardiola ត្រៀម​នាំ​ខ្សែប្រយុទ្ធ​ឆ្នើម Aubameyang មក Man City

    ​ក្លឹប Manchester City បាន​ត្រៀម​រួចរាល់​ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​ដ៏​សំខាន់​មួយ​នូវ​បំណង​របស់ខ្លួន​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ជាមួយ​ការចរចា​នៃ​ការទិញ​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង​របស់​ក្លឹប Borussia Dortmund កីឡាករ Pierre-Emerick Aubameyang​។​

​    ​តម្លៃ​ខ្លួន​នេះ​ប្រហែលជា​បំបែក​កំណត់ត្រា​ទិញ​កីឡាករ​របស់​ពួកគេ ជាមួយ​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវ​បានដឹងថា មានតម្លៃ​ប្រហែល ៨៤ លាន​ដុល្លារ​ដែល​ថ្លៃ​ជាង​ខ្សែបម្រើ Kevin De Bruyne ដែលមាន​តម្លៃ ៧៨ លាន​ដុល្លារ​។​

​    ​Aubameyang បាន​ទម្លាយ​សំណាញ់​យ៉ាងច្រើន​ក្នុង​រដូវ​កាល​នេះ ដោយ​រកបាន ៤០ គ្រាប់​ឱ្យ Dortmund និង​បានធ្វើឱ្យ​ក្រុម​ធំៗ​នៅ​តំបន់​អឺរ៉ុប​ចាប់អារម្មណ៍​ចំពោះ​រូបគេ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ហ្គា​បង់​រូបនេះ​ចង់​លេង​នៅ​ក្របខ័ណ្ឌ Premier League និង La Liga មុននឹង​រូបគេ​ចូលនិវត្តន៍ ហើយ​កាលពីពេល​ថ្មីៗ​នេះ​គាត់​បាន​រៀន​ភាសា​អង់គ្លេស​សម្រាប់​ទំនាក់ទំនង​ទៀតផង​។​

​    ​* ស្ថិតិ​របស់ Aubameyang ក្នុង​រដូវ​កាល ២០១៥/១៦
​    ​- ចំនួន​ការប្រកួត​បាន​លេង​៖ ៤៩
​    ​- ចំនួន​នាទី​បាន​លេង​៖ ៣៩៣២
​    ​- ចំនួន​គ្រាប់​បាល់​៖ ៤០
​    ​- ចំនួន Assist៖ ៨
​    ​- ការ​ស៊ុត​ច្បាស់ៗ​៖ ៥៤,៦១%៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់