adverise with khmeread 3

ធ្លាប់​ឃើញ​រូបភាព​កាត់ត​តាម​Facebook​កាត់​លឹ​ង្គ​បោះ​ឱ្យ​ទា​ស៊ី ! ឥឡូវ​មាន​បុរស​ម្នាក់​ខឹង​ប្រពន្ធ​រត់ចោល​យក​កន្ត្រៃ​កាត់​លឹ​ង្គ​ខ្លួនឯង​ចោល​!

         ​ភ្នំពេញ ៖  ធ្លាប់តែ​ឃើញ​រូ​ភាព​គេ​កាត់ត​បង្ហោះ​តាម​Facebook កាត់​លឹ​ង្គ​បោះ​ឱ្យ​សត្វ​ទា​ស៊ី ឥឡូវ​មានរឿង​ជាក់ស្តែង​មាន​បុរស​ម្នាក់​យក​ន្ត្រៃ​មក​កាត់​លឹ​ង្គ​ខ្លួនឯង​ចោល​ដើម្បី​បញ្ចប់ជីវិត ក្រោយពី​មានទំនាស់​ជាមួយ​ប្រពន្ធ ហើយ​ត្រូវ​ប្រពន្ធ​រត់ចោល​បាន​បី​ថ្ងៃ​រួចមក​នោះ​។​

         ​ហេតុការណ៍​ភ្ញាក់ផ្អើល​បុរស​កាត់​លឹ​ង្គ​ខ្លួនឯង នេះ​បាន​កើតឡើង​កាលពី​វេលា​៨​និង​១៥​នាទី​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​    ​បុរស​ដែល​យក​កន្ត្រៃ​កាត់​លឹ​ង្គ​ខ្លួនឯង​ឈ្មោះ គង់ វិចិត្រ អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ចំណុចកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ក្នុង​ខេត្តស្វាយរៀង​។​

​    ​តាម​ការអះអាង​ពី​គ្រួសារ​បុរស​កាត់​លឹ​ង្គ និង​អ្នកជិតខាង​បានឱ្យដឹងថា នៅមុន​កើតហេតុ​ឈ្មោះ គង់ វិចិត្រ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​ត្រូវ​ប្រពន្ធ​រត់​ចេញពីផ្ទះ​នៅ​ព្រែក​ព្នៅ   មក​ស្នាក់នៅ​ភ្នំពេញ ជាមួយ​បងប្អូន​រយៈពេល​បី​ថ្ងៃ​រួចមកហើយ ។​

​    ​ខណៈនោះ​បុរស​ជា​ប្តី​នេះ​ចេះតែ​ហៅ​មក​ផ្ទះ​វិញ​តែ​ប្រពន្ធ​មិន​ព្រម ហើយក៏​តូចចិត្ត​ពេក​បាន​យក​កន្ត្រៃ​កាត់​លឹ​ង្គ​ខ្លួនឯង​ដើម្បី​បញ្ចប់ជីវិត ។ តែដោយសារ​ឈឺចាប់​ពេក​ក៍បាន​ស្រែក​ហើយ​ឮ​ដល់​អ្នកជិតខាង​ក៏​នាំគ្នា​មកជួយ ហើយ​ដឹក​បញ្ជូនមក​មន្ទី​ពេទ្យ​ព្រះ​កុ​សមៈ​ដើម្បី​សង្គ្រោះ​ជីវិត​។​ប៉ុន្តែ​គ្រូពេទ្យ​បញ្ជាក់ថា​"​អាច​នៅ​ប្រី​ការ​បាន មិន​ពិការ​ទេ​"៕

adverise with khmeread

មតិយោបល់