adverise with khmeread Untitled 1

ខ្ញុំ​លាឈប់​ពី​ការងារ​ដើម្បី​បំបៅ​ដោះ​មិត្ត​ប្រុស​ខ្ញុំ​រាល់​ពីរ​ម៉ោង​ម្តង​

    ​ម្ដាយ​ម្នាក់នេះ​បានចាប់ផ្តើម​បំបៅ​ដោះ​ដល់​មិត្ត​ប្រុស បន្ទាប់ពី​មានកូន​កាលពី ២០ ឆ្នាំមុន​។​

​    ​នាង Jennifer Mulford បាន​លាឈប់​ពី​ការងារ​របស់​នាង​ជា​អ្នក​ក្រឡុក​ស្រា​ដើម្បី​ជំរុញ​ដល់​ការ​បំបៅ​ដោះ ពីព្រោះ​នាង​ចង់​ចាប់ផ្ដើម​ទំនាក់ទំនង​ស្នេហា​ដោយ​ការ​បំបៅ​ដោះមនុស្ស​ធំ (​ហៅ​កាត់​ថា​ទំនាក់ទំនង ABR) ជាមួយនឹង​មិត្ត​ប្រុស​ឈ្មោះ Brad Leeson​។​

​    ​ដោយសារតែ​ថ្មីៗ​នេះ​នាង​មិនទាន់​មានកូន នាង​និង Brad វ័យ ៣៦ ឆ្នាំ ត្រូវ​បំបៅ​ដោះ​ទាំង​គ្មាន​ទឹកដោះ ដើម្បី​បញ្ឆោត​រាងកាយ​ឱ្យ​ស្មានតែ​ដោះ​កំពុង​បំបៅ​ដល់​ក្មេង​ដូច្នេះ​វា​នឹង​ចាប់ផ្តើម​ផលិត​ទឹកដោះ​។​

​    ​ខណៈពេលដែល​នាង Jennifer នៅ​លីវ (​តែមាន​កូន​) នាង​បាន​ជក់ចិត្ត​អាន​វេ​ប​សាយ​មួយ​អំពី​ទំនាក់ទំនង ABR​។​

​    ​នាង​និយាយថា "​នៅពេល​ខ្ញុំ​អាន​អំពី​ការ​បំបៅ​ដោះ​អាចបង្កើត​ទំនាក់ទំនង​ស្អិតល្មួត​រវាង​មនុស្ស​ពីរ​នាក់ ខ្ញុំ​ក៏​នឹក​ច្រណែន​ចង់​មាន​ទំនាក់ទំនង​បែបនេះ​ដែរ​។ ខ្ញុំ​តែងតែ​រីករាយ​ឱ្យគេ​ស្ទាប​សុដន់​ខ្ញុំ​អំឡុងពេល​រួមភេទ​ជាង​អ្វីៗ​ទាំងអស់ ដូច្នេះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ខ្ញុំ​ពិតជា​ចូលចិត្ត​បែបនេះ​"​។​

​    ​នាង Jennifer មកពី​អា​ត្ល​ង់​តា ប្រទេស​អ៊ីតាលី បានចាប់ផ្ដើម​ស្វែងរក​បុរស​ណា​ដែល​នឹង​បើកចំហ​ចំពោះ​គំនិត​នៃ​ការ​បំបៅ​មនុស្សពេញវ័យ​របស់​នា​ង​នៅលើ​វេ​ប​សាយ​។​

​    ​នាង​និយាយថា "​នៅពេល​ខ្ញុំ​អាន​អំពី​ភាព​រីករាយ​ដ៏​បរិសុទ្ធ​ដែល​ការ​បំបៅ​ដោះ​ផ្តល់​ឱ្យដល់​អ្នកដទៃ ខ្ញុំ​ស្រាប់តែ​អន្ទះអន្ទែង​ច់ង​ស្វែងរក​ដៃគូ​ដើម្បី​ចែករំលែក​អារម្មណ៍​នេះ​ខ្លាំងណាស់​។ ខ្ញុំ​បាន​ប្រើប្រាស់​វេ​ប​សាយ​គូ​ណាត់ ទម្លាក់​សារ​ចូលទៅ​វេទិកា ABR និង​ថែមទាំង​ផ្សាយពាណិជ្ជកម្ម​នៅលើ​វេ​ប​សាយ Craigslist ទៀតផង ប៉ុន្តែ​ខ្ញុំ​ទុកចន្លោះ​ទំនេរ​មួយ​ចោល មិន​សរសេរ​ទេ​។ បន្ទាប់មក​ខ្ញុំ​ស្រាប់តែ​នឹកគិត​ថា​ខ្ញុំ​នឹងមិន​សាក​ឱ្យ​មនុស្ស​ធំ​បៅដោះ​ខ្ញុំ​ទេ​"​។  

​    ​ទីបំផុត នាង​បានចាប់ផ្ដើម​សន្ទនា​អំពី​គំនិត​នេះ​នៅ​យប់​មួយ​ជាមួយនឹង Brad ជា​មិត្ត​ចាស់​របស់​នាង​មកពី​សាលា​ជាមួយគ្នា​។​

​    ​នាង​និយាយថា "​យើង​បាន​កំពុង​ជជែក​គ្នា ហើយ Brad បាន​ប្រាប់​ខ្ញុំ​ថា​គាត់​មាន​របស់​មួយ​សម្រាប់​ស្ត្រី​បំបៅ​ដោះ​។ ហើយ​គាត់​ចាត់ទុក​ទំហំ​សុដន់​គឺជា​កត្តា​សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​របស់គាត់​ជានិច្ច​"​។​

​    ​Jennifer បាន​និយាយថា "​ខ្ញុំ​គិតថា​នោះ​ជា​ពេល​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​ចាប់ផ្តើម​ការ​បំបៅ​ដោះមនុស្ស​ពេញវ័យ និង​បាន​សួរ​គាត់​ថា​តើ​មាន​ចំណាប់អារម្មណ៍​លើ​រឿង​បៅដោះ​ឬក៏​អត់​"​។​

​    ​នាង​បាន​អរគុណ​ទៅ Brad ដែល​បានទទួល​យកគំនិត​នេះ​ភ្លាមៗ ហើយ​នាង​បន្តទៀតថា "​វា​ប្រៀប​បី​ដូចជា​ក្នុង​ខួរក្បាល​របស់គាត់​មាន​កុងតាក់​បើកភ្លើង​ឡើង​យ៉ាង​អ៊ីចឹង​។ ខ្ញុំ​អាច​ប្រាប់​ចិត្ត​របស់គាត់​ឱ្យ​អ្នក​ដឹងថា​គាត់​គឺ​ពិតជា​ចង់ដឹង​ចង់ឃើញ​និង​រំភើបចិត្ត​ខ្លាំងណាស់​អំពី​រឿង​បៅដោះ​នេះ​"​។​

​    ​គាត់​បានចាប់ផ្ដើម​ស្វែងយល់​ខ្លួនឯង​អំពី ABR ហើយ​មិនយូរប៉ុន្មាន​អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​លើសពី​មិត្តភក្តិ​ទៅទៀត​។​

​    ​ពីព្រោះ​តែ Jennifer ខាន​បំបៅ​ដោះ ២០ ឆ្នាំ​ទៅហើយនោះ នាង​គ្មាន​ទឹកដោះ​បំបៅ Brad នោះទេ​។​

​    ​នាង​ត្រូវ​បំ​បៅ​ដោះ​ដល់​មិត្ត​ប្រុស​ទាំង​គ្មាន​ទឹកដោះ​រាល់​ពីរ​ម៉ោង​ម្ដង​គឺ​ដូចដែល​នាង​កំពុង​បំបៅ​ដោះ​ដល់​ទារ​កមួយ​អ៊ីចឹង​ដែរ​៕

adverise with khmeread
ប្រភព៖ Newsyorkpost

អ្នកនឹងចូលចិត្ត

មតិយោបល់