adverise with khmeread 188ef0d7 534f 45d9 981b 793fe5b602a9

ចោរ​២​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ ​ឌូ​ក ​ស្ងាត់ៗ​យកទៅ​បាត់​

    ភ្នំពេញ ៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​បើក​ម៉ូតូ​ហុងដា​តាម​ប្លន់​ម៉ូតូ​ឌូ​ក បានសម្រេច​នៅ​ចំណុច​តាមផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក កាលពី​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦​យកទៅ​បាត់។​

    ជនរងគ្រោះ​ឈ្មោះ ឧ​ត្ត​ម អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​ខាងកើត​ផ្សារ ផ្លូវ​២៦៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ឌូ​ក​ផ្លាកលេខ​ភ្នំពេញ ​1DC-0113 ដែល​ធ្វើដំណើរ​ពី​ហូប​អ្វី​នៅ​កោះ​ពេជ្រ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេ​១២៥​ពណ៌​ខ្មៅ​ បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​យក​ម៉ូតូ​ទៅ​បាត់​តែម្តង​។​

    សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា ដំបូង​មាន​បុរស​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ ឌូ​ក បាន​តាម​និយាយ​សាសង​ជាមួយ​នារី​ម្នាក់​ដែល​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​២៦៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ដោយ​មិនដឹង​ក្នុង​គោលបំណង​អ្វីមួយ​ឡើយ​។​

    ស្រាប់​តែមាន​ជនសង្ស័យ​ជិះ​ម៉ូតូ​មកដល់​ដក​កាំភ្លើង​ភ្ជង់​យក​ម៉ូតូ​ជនរងគ្រោះ​បត់​ត្រឡប់ក្រោយ​ជិះ​ចេញទៅ​បាត់​ ទើប​មានការ​ឆោឡោ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ចេញមក​សាកសួរ​និ​ង្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​ទឹកល្អក់​៣ ​ដើម្បី​តាមរក​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

    បន្ទាប់មក​ទៅយក​កាត​គ្រី​ម៉ូតូ​នៅផ្ទះ​ និង​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ដាក់ពាក្យ​ប្តឹងទៅ​ប៉ុស្តិ៍​ជួយ​អន្តរាគមន៍​តាម​ស្វែងរក​ម៉ូតូ​ និង​ចាប់​ជនសង្ស័យ​មក​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់