0

​បែកធ្លាយ វីដេអូ​ហិង្សា​គួរឱ្យ​តក់​ស្ល​ត់របស់ Chris Brown

    ​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បានបង្ហាញ​ពី​សកម្មភាព​របស់ Chris Brown បាន​ជាន់​ក្បាល​បុរស​ម្នាក់​ទាំង​កម្រោល​ត្រូវបាន​លេច​ធ្លាយ ប៉ុន្តែ​តារាចម្រៀង​ប៉ុប​រូបនេះ​បាន​លាងជម្រះ​ដៃ​របស់គាត់​យ៉ាង​ស្អាត​ពី​ការទទួលខុសត្រូវ​។

​    ​Brown បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram ដើម្បី​ធ្វើការ​បដិសេធ​ការលើកឡើង​ថា​គាត់​បាន​វាយប្រហារ​ទៅលើ​បុរស​ម្នាក់ ខណៈដែល​គាត់​បាន​ធ្វើជា​ម្ចាស់​កម្មវិធី​នៅក្នុង​ក្លឹប​រាត្រី Gotha ទីក្រុង​កាន​កាលពី​ថ្ងៃទី ១៨ ឧសភា​។​

​    ​តារាចម្រៀង​វ័យ ១៧​ឆ្នាំនេះ​បានលើកឡើង​ថា "​ខ្ញុំ​បានធ្វើ​ម្ចាស់​កម្មវិធី​។ គ្មាន​ប្រិយមិត្ត​ណា​ម្នាក់​ទទួលរង​ការឈឺចាប់​ដោយ Chris Brown ឡើយ ហើយក៏​គ្មាន​ប្រិយមិត្ត​ណា​ម្នាក់​ត្រូវ​ទទួលរង​ការវាយដំ​ដោយ Chris Brown ដែរ​"​។​

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​បាន​ជួប​ម្ចាស់​ក្លឹប និង​បាន​ចាប់ដៃ​គាត់​។ យើង​បាន​រីករាយ​ក្នុង​កម្មវិធី និង​ធ្វើ​អ្វី​ផ្សេងទៀត​ផងដែរ​។ ទោះជា​បុគ្គលិក​របស់គាត់​ជា​សន្តិសុខ ខ្ញុំ​មិន​គិតថា​គាត់​ពិតជា​មិន​ស្គាល់​ខ្ញុំ​ថា​ជា​នរណា​នោះឡើយ​។ ខ្ញុំ​អត់​ខ្វល់ ប៉ុន្តែ​គាត់​បាន​វាយប្រហារ​មកលើ​ខ្ញុំ​។ យើង​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី និង​បំភ្លេច​វា​ចោល​អស់ហើយ​"​។​

​    ​ទោះ​យ៉ាងណាក្តី​ជនរងគ្រោះ Malek Mokrani មិនបាន​យល់ស្រប​ទៅលើ​ការលើកឡើង​មួយ​នោះឡើយ ហើយ​ខ្សែអាត់​វីដេអូ​មួយ​របស់​វេ​ប​សាយ TMZ បានបង្ហាញ​ទិដ្ឋភាព​មួយ​នោះ​យ៉ាងច្បាស់​ថា​គាត់​ពិតជា​បានជា​ន់​ទៅលើ​ក្បាល​បុរស​ម្នាក់​នោះ​យ៉ាងពិត​ប្រាកដ​។​

​    ​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា Mokrani ត្រូវការ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ជាមួយនឹង​បញ្ហា​របួស​ផ្នែក​ក្បាល និង​ក បន្ទាប់ពី​ហេតុការណ៍​មួយ​នោះបាន​កើតឡើង ហើយ​គាត់​មានបំណង​រៀបចំ​ឯកសារ​ធ្វើការ​ប្តឹងផ្តល់​ទៅកាន់​សមត្ថកិច្ច​ផងដែរ​។​

​    ​Brown ក៏​ត្រូវបាន​ចោទប្រកាន់​ទៅលើ​ការ​វាយតប់​នៅឯ​បណ្តា​ក្លឹប​រាត្រី​ដទៃទៀត​ផងដែរ ដែល​បាន​កើតឡើង​ជាមួយនឹង​សន្តិសុខ​ក្លឹប​កាលពី​ប៉ុន្មាន​រយៈ​មុន ពេលដែល​រូបគាត់​ខឹង​រឿង​តុ​របស់គាត់​មិន​ស្ថិតក្នុង​បន្ទប់ VIP៕

 

 

ប្រភព៖ TMZ

មតិយោបល់