adverise with khmeread 3500bc3f00000578 0 image a 29 1465290613006 copy

ក្មេងស្រី​អាយុ ២ ឆ្នាំ ចេញឈាម​ជើង​យ៉ាង​រន្ធត់ បន្ទាប់ពី​ពាក់​ស្បែកជើង​ជ័រ​ម៉ាក Next Jelly បាន ៣០ នាទី​

​    ​ក្មេងស្រី​វ័យ ២ ឆ្នាំ បានចេញ​ឈាម​ជើង​យ៉ាង​រន្ធត់ បន្ទាប់ពី​ពាក់​ស្បែកជើង​ជ័រ​មួយគូ​ត្រឹម​កន្លះ​ម៉ោង នេះ​បើ​យោងតាម​សម្ដី​ឪពុក​របស់​នាង​។​

​    ​លោកស្រី Lisa Connor ត្រូវជា​ម្តាយ​បាន​និ​យា​ថា កូនស្រី Esme Connor បាន​រងរបួស​ជ្រៅ​នៅ​ជើង​ខាងស្ដាំ បន្ទាប់ពី​នាង​បាន​ពាក់​ស្បែកជើង​ថ្មី​ទំហំ​កូនក្មេង​អាយុ ៥ ឆ្នាំ ដែលជា​កាដូ​ថ្ងៃ​ខួបកំណើត​របស់​នាង​។​

​    ​លោកស្រី Lisa Connor អាយុ ២៦ ឆ្នាំ​អ្នករស់នៅ Blackburn ចក្រភព​អង់គ្លេស​បាន​ប្រាប់​ទៅ​សេវា​ផ្នែក​បម្រើ​អតិថិជន ដើម្បីឱ្យ​ប្រមូល​និង​ពិនិត្យ​ស្បែកជើង​ទាំងអស់នោះ​ក្នុង​សប្តាហ៍​នេះ​។​

​    ​Lisa Connor បាន​និយាយថា "​ខ្ញុំ​គិតថា​ពួកគេ​មិនគួរ​លក់​ស្បែកជើង​ទាំងអស់​នោះទេ មុនពេល​មាន​ក្មេង​ជាច្រើន​ទៀត​រងរបួស​។ កូន​ខ្ញុំ​ពាក់​ស្បែកជើង​មិនកើត​នោះទេ តាំងពី​រងរបួស​មួយ​នោះមក​"​។​

​    ​ស្បែកជើង​ទាំងអស់នោះ​ផលិតឡើង​ដោយ​វត្ថុ​ធាតុ​ជ័រ​ទន់ៗ​ដូច​ចាហួយ ហើយ​នាង​មិនដឹងថា​អ្វីដែល​បណ្ដាលឱ្យមាន​បញ្ហា​បែបនេះ​ទេ​។ ស្បែកជើង​នោះ​កាត់​ជើង​អាក្រក់​ខ្លាំងណាស់​។​

​    ​នាង​បានចេញ​ជា​សារ​មួយ​ដល់​ឪពុកម្ដាយ​ផ្សេងទៀត​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ស្បែកជើង​ប្រភេទ​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់