adverise with khmeread 1

ស្ងាត់ៗ​ព្រះអង្គម្ចាស់ Harry តាម​ញ៉ែ​តារាចម្រៀង​ប៉ប់ Ellie Goulding

    ​បណ្តាញ​ព័ត៌មាន​ជាច្រើន​បានលើកឡើង​ថា ព្រះអង្គម្ចាស់ Harry បាន​តាម​ញ៉ែ​តារាចម្រៀង​ប៉ប់​នាង Ellie Goulding ដោយ​សម្ងាត់​។​

​    ​អ្នក​ទាំងពីរ​ត្រូវបាន​ដឹងថា បាន​ថើប​គ្នា​និង​បាន​ផ្ញើ​សារ​ឱ្យ​គ្នា​ទៅវិញទៅមក​បន្ទាប់ពី​ទំនាក់ទំនង​មិត្តភាព​អ្នក​ទាំង​ពីរបាន​ឈានទៅដល់​មួយ​ដំណាក់កាល​ទៀត​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​

​    ​ព្រះអង្គម្ចាស់ Harry និង​ម្ចាស់​បទ Love Me Like You Do រូបនេះ​បាន​បង្កើន​ទំនាក់ទំនង​ជិតស្និត​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ពួកគេ​បាន​និយាយ​នៅ​ការប្រកួត​ជិះសេះ​វាយ​កូន​បាល់​កាលពី​សប្តាហ៍​មុន​ថា ពួកគេ​បាន​យល់ចិត្ត​គ្នា​ទៅវិញទៅមក​។​

​    ​ប្រភព​មួយ​បាន​បង្ហើប​ឱ្យដឹងថា "​ព្រះអង្គម្ចាស់ Harry និង​នាង Ellie បាន​សម្លឹងមុខ​គ្នា​មិន​ដាក់​ភ្នែក​ពេញ​មួយ​យប់​។ ពួកគេ​បាន​ចំណាយពេល​ជាច្រើន​អង្គុយ​ជជែក​គ្នា​នៅក្រោម​ភួយ​"​។​

​    ​នាង Ellie បាន​ទាក់ចិត្ត​សមាជិក​រាជវង្ស​វ័យក្មេង​រូបនេះ​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​ការសម្តែង​នៅ​ពិធីមង្គលការ​រវាង​ព្រះអង្គម្ចាស់ William និង​ព្រះ​នាង Kate ក្នុង​ឆ្នាំ ២០១១ ជា​កន្លែង​ដែល​ពួកគេ​បាន​រាំ​អមដោយ​បទ​ចម្រៀង Your Song របស់​តារាចម្រៀង​វ័យ ២៩ ឆ្នាំ​រូបនេះ​៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់