adverise with khmeread 1323123121312312312

ចោរពីរនាក់វាយប្លន់យកម៉ូតូពីអ្នកគ្រូម្នាក់ទាំងកណ្តាលថ្ងៃ

     ភ្នំពេញ ៖ អ្នកគ្រូ​ម្នាក់​ត្រូវបាន​ពួកចោរ​មាន​គ្នា​ពី​នាក់​បាន​វាយ​ប្លន់​យក​ម៉ូតូ​ទាំង​កណ្តាល​ថ្ងៃ​រួច​បាន​ជិះ​រត់​គេចខ្លួនបាត់​ដែល​អំពើ​ប្លន់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃទី​២៥​ខែធ្នូ ឆ្នាំ​២០១៥​នៅត្រង់ចំណុច ភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯកខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​
    ស្ត្រី​រងគ្រោះ​ដែលមាន​ឈ្មោះ ផេង លាង​ខន អាយុ​៣២​ឆ្នាំ​មុខរបរ​ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ហ៊ុនសែន​កន្ទួត​មាន​ទីលំនៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខ​ណ្ខ​ដង្កោ​បាន​ឲ្យ​ដឹងថា ដំបូងគាត់​បាន​ជិះ​ម៉ូតូ​ម៉ា​ក​ហុងដា​សេរី​២០១៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CU-8925 បាន​ទៅ​ក្រុង​តាខ្មៅ​ដើម្បី​ពិនិត្យ​សុខភាព​។​
   បន្ទាប់ពី​ត្រឡប់មកវិញ​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​មក​ជិត​ហើយ​បាន​កៀរ​ឲ្យ​ចូល​ខាង​ហើយ​បាន​ទាញ​ដៃ​ម៉ូតូ​ដួល​រួច​បាន​វាយ​មួយ​ដៃ​ចំពីមុខ​បណ្តាល​ឲ្យ​វិលមុខ​។​បន្ទាប់មក​ពួកវា​បាន​ទាញ​ម៉ូតូ​របស់គាត់​ហើយ​លើក​ម៉ូតូ​ជិះ​ត្រឡប់ក្រោយ​ទៅ​បាត់​តែម្ដង​។​
    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ប៉ូលិស​រដ្ឋបាល​ជើងឯក ដើម្បី​ឲ្យ​ជួយ​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​៕​

 

adverise with khmeread

មតិយោបល់