adverise with khmeread 350562bd00000578 0 image a 17 1465326268886

រុស្ស៊ីបញ្ជូនទ័ពមកកៀកព្រំដែនដើម្បីឆ្លើយតបនឹងសមយុទ្ធរបស់ NATO

​    ​នៅពេលដែល​អង្គការ NATO បាន​ចាប់ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​របស់ខ្លួន​នៅ​ប្រទេស​ប៉ូឡូញ ដោយមាន​ទាហាន​ឆ័​ត្រ​យោង​រាប់ពាន់នាក់​នោះ ក៏មាន​សេចក្តីរាយការណ៍​ព័ត៌មាន​ថា​កងទ័ព​រុស្ស៊ី​ច្រើន​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រំដែន​អ៊ុយ​ក្រែ​ន​ផងដែរ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​។ 

​    ​កងទ័ព​អាមេរិក​ដ៏​ច្រើន​បាន​លោត​ឆត្រយោង​ពី​យន្តហោះ ហើយ​រថយន្តយោធា​ជាច្រើន​គ្រឿង​ក៏ត្រូវ​បាន​ទម្លាក់​តាម​ឆ័​ត្រ​យោង​ពី​យន្តហោះ​ផងដែរ នៅ​តំបន់​ហ្វឹកហាត់​ដ៏​ធំ​មួយ​នៅ​ខាងក្រៅ​ទីក្រុង​Torun ប្រទេស​ប៉ូឡូញ​។​

​    ​សមយុទ្ធ​យោធា ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​នេះ​នឹង​បន្តធ្វើ​រយៈពេល​ពេញ​មួយខែ​មិថុនា​នេះ​។ កងទ័ព​អង្គការ NATO​ចំនួន​៣១.០០០​នាក់​រួមទាំង​រថពាសដែក ៣.០០០ គ្រឿង យន្តហោះ ១០៥ គ្រឿង និង​នាវាចម្បាំង ១២ គ្រឿង បាន​កំពុង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ដ៏​ធំ​នៅ​អឺរ៉ុប​ខាងកើត​នេះ​។​

​    ​ប្រទេស​ជា​សមាជិក​ចំនួន​១៩​របស់​អង្គការ NATO នេះ និង​ប្រទេស​ជា​ដៃគូ​ចំនួន​៥ កំពុងផ្តល់​កងទ័ព​ស​ម្រា​ប់​ការធ្វើ​សមយុទ្ធ​ដែល​ហ្វឹកហាត់​ប្រឆាំង​ការគំរាមកំហែង​នៅ​ដីគោក សមុទ្រ និង អាកាស​។​

​    ​នៅ​ទីក្រុង Klintzy របស់​រុស្ស៊ី​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងជើង​ឯណោះ​វិញ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន កំពុង​កសាង​មូលដ្ឋាន​យោធា​ថ្មី​មួយ​ក្នុងចំណោម​ទីតាំង​យោធា​ថ្មី​ជាច្រើន​នៅតាម​បណ្តោយ​ព្រំដែន​នេះ​។​

​    ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង (​រុស្ស៊ី​) ចាត់ទុក​តំបន់​យោធា​ជួរមុខ​របស់ខ្លួន​ទាំងនេះ​ជា​សមរភូមិ​មុខ ខណៈដែល​មានការ​ប្រឈមមុខ​ខ្លាំង​ឡើងជា​មួយអង្គ​ការ NATO​។​
 
​     រុស្ស៊ី​ចាត់ទុក​វត្តមាន​កងទ័ព​អង្គការ NATO នៅ​ជិត​ព្រំដែន​របស់ខ្លួន​នោះ​ថា​ជាការ​គំរាមកំហែង​សន្តិសុខ​។​ លោក ឌី​មេ​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ​របស់ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​មូ​ស្គូ​ថា​ សមយុទ្ធ​យោធា​នៅ​ប្រទេស​ប៉ូឡូញ​នេះ​មិន​ចូលរួមចំណែក​ដល់​បរិ​យា​កាស​ជឿទុកចិត្ត​គ្នា​និង​សន្តិសុខ​នៅ​ទ្វីប​នេះ​ទេ​៕

ទ័ពណាតូកំពុងធ្វើសមយុទ្ធក្នុងប្រទេសប៉ូឡូញកៀកព្រំដែនរុស្ស៊ី ខណៈមានសេចក្តីរាយការណ៍ថា លោកពូទីនបង្កើនទ័ពមកជិតព្រំដែនដើម្បីឆ្លើយតបនឹងសមយុទ្ធនេះ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់