adverise with khmeread D6bbc69a 66cb 4d77 bfe6 f76edfa0b7ad

ពួកចោរ​ដាក់​ខ្សែលួស​កាត់​ផ្លូវ​ទាក់​ក ប្លន់​យក​ម៉ូតូ​អ្នកកាសែត​

    ភ្នំពេញ ៖ លោក​ សុខា សែន​ជ័យ អ្នកយកព័ត៌មានប្រចាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូ​​វ​ជនសង្ស័យ​មួយ​ក្រុ​ម​ដាក់​ខ្សែលួស​ទទឹងផ្លូវ​នៅ​ផ្លូវ​ទេព ផន (​ខាងកើត​ស្ត​ប​ផ្សារ​ដេប៉ូ​) សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​នៅវេលា​ម៉ោង​៣​ និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​៨​ មិថុនា​នេះ បំណង​ប្លន់​យក​ម៉ូតូ​ និង​ទ្រព្យសម្បត្តិ បណ្តាល​ឱ្យ​ទាក់​កដួល​របួសធ្ងន់​នៅពេល​ជិះ​ម៉ូតូ​ទៅយក​ព័ត៌មាន​ពេលយប់ ហើយ​ជនសង្ស័យ​ទំនង​មើល​ស្ថាន​ភាពមិន​ស្រួល​ក៏​ជិះ​ម៉ូតូ​គេច​បាត់អស់​។ 

    លោក​​​ សុខា សែន​ជ័យ អ្នកយកព័ត៌ទូរទស្សន៍បាយ័ន និងកាសែតនគរវត្ត​ដែល​របួស​ក​ធ្ងន់ធ្ងរ​ពីដំបូង​បាន​ត​រឡប់​ទៅផ្ទះ​វិញ​ភ្លាមៗ​ដោយ​ស្មានថា របួស​មិន​ធ្ងន់។ ឥឡូវ​ដោយ​មុខរបួស​ធ្ងន់ (​លេបទឹក​អត់​ចូល​) ទើប​រៀបចំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ 

    ខាងលើនេះ​ចាត់ទុកជា​ដំណឹង​មួយ​សម្រាប់​អ្នកយកព័ត៌មាន​ពេលយប់​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យ​មែនទែន ហើយ​ដើរ​ត្រូវមាន​គ្នីគ្នា។​

    ខាងក្រោម​នេះ​ជា​បញ្ជីរាយនាម​បឋម​សប្បុរសជន​ជួយឧបត្ថម្ភ​ដល់​លោក​សុខា សែន​ជ័យ ដើម្បី​សម្រួល​ដល់​ការព្យាបាល​របួស។ នៅមាន​សប្បុរសជន​ច្រើន​ទៀត​ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់។ 

    ​ទី​១- លោក ជេ​ត សារឿន និពន្ធ​នាយករង កាសែត នគរវត្ត ៤០០០០​រៀល​
​    ទី​២- លោក ភ័​ណ្ឌ សុផល និពន្ធ​នាយករង កាសែត នគរវត្ត ១០០ ០០០ រៀល​
    ​ទី​៣-​លោក លី ហេង BTV ១០ដុល្លា
    ​ទី​៤ -​លោក ប្រាក់ វណ្ណដា BTV ១០​ម៉ឺន​រៀល​
    ​ទី​៥ -​លោក ប្រាក់ តា​រ៉ា​វុទ្ធី BTV ១០ដុល្លា
​    ទី​៦ -​លោក ម៉ឺន កុម្ភៈ BTV ១០ដុល្លា
​    ទី​៧-​លោក ទេស ឆាយា​នាថ  BTV ១០ដុល្លា
​    ទី​៨-​លោក ម៉ៅ សណ្ដោស  BTV ១០ដុល្លា
​    ទី​៩-​លោក ប៉ឹង ឆដា  BTV ១០ដុល្លា
    ​ទី​១០- លោក ទុយ ម៉ែន CNC ១០​ដុល្លារ​
    ​ទី​១១- កញ្ញា នេ​ត ផល្លា  BTV ១០ដុល្លា
    ​ទី​១២- លោក ស រស្មី កាសែត នគរវត្ត ១០​ដុល្លារ​
    ​ទី​១៣- លោក​ប៊ុន ធី​ម Phnom Penh press ១០​ដុល្លារ 
​    ទី​១៤- លោកវិជ្ជា អាស៊ីអាគ្នេយ៍ ១០​ដុល្លារ​
    ​ទី​១៥ -​លោក វ​ណ្ណះ កាសែត​នគរវត្ត​ប្រចាំខេត្ត​កំពង់ចាម ២០ដុល្លា
    ​ទី​១៦ -​លោក ស៊ូ សុង​ប៊ុន មន្ត្រី​អាវុធហត្ថ​នៅ​ការិយាល័យ​ព័​ត៍​មាន​លើ​ផ្ទៃ​ប្រទេស ៥០០០០​រៀល​
​    ទី​១៧ -​លោក តុង សីហា កាសែត​នគរវត្ត ១០​ដុល្លា​
    ​ទី​១៨ -​លោក ថា​ន កាសែត​នគរវត្ត​ប្រចាំខេត្ត​ស្វាយរៀង ១០​ដុល្លា​
    ​ទី​១៩ -​លោក កាំ​ង លី​ហៃ កាសែត​នគរវត្ត ១០​ដុល្លា​
​    ទី​២០ -​លោក​រ៉ា khmeread.com ១០​ដុល្លារ​
​    ទី​២១- កោះ​កែវ 05B ៥​ម៉ឺន​
​    ទី​២២ -​លោកហាស់ កំសាន្ត Fresh news ១០​ដុល្លារ​
    ​ទី​២៣ -​លោក​រាជ សារ៉ាត់ post news ១០​ដុល្លារ​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់