adverise with khmeread 1

​មាន​ផ្ទៃពោះ​? Michelle Chen៖ ខ្ញុំ​នឹង​ប្រាប់​អ្នក​ពេលដែល​ខ្ញុំ​មានគភ៌​

    ​នាង Michelle Chen និង​លោក Chen Xiao នឹងត្រូវ​សម្រេច​រៀប​អា​ពា​ហ៍​អា​ពា​ហ៍នា​ខែកក្កដា​ខាងមុខ ហើយ​ពួកគេ​នឹងមាន​គម្រោង​ធ្វើ​ពិធីជប់លៀង​អាពាហ៍ពិពាហ៍​ពីរលើក​នៅក្នុង​ទីក្រុង​ប៉េកាំង និង​កោះ​តៃវ៉ាន់​។​

​    ​ទោះបីជា Michelle បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ផ្ទៃពោះ​របស់​នាង​កាលពីពេល​ថ្មីៗ​នេះ ខណៈដែល​ពាក្យ​ចចាមអារ៉ាម​នៃ​ការ​មាន​ផ្ទៃពោះ​របស់​នាង​នៅតែ​ត្រូវបាន​ចែកចាយ​សារជាថ្មី​ម្តងទៀត​។ Michelle បាន​ឆ្លើយតប​ទៅ​ពាក្យ​ចចាមអារ៉ាម​នេះ​ដោយ​បញ្ជាក់ថា "​ខ្ញុំ​នឹង​ប្រាប់​អ្នក​ភ្លាម ពេលដែល​ខ្ញុំ​មាន​ផ្ទៃពោះ​មែន​នោះ​"​។​

​    ​Michelle Chen និង Chen Xiao ដំបូង​គ្រោង​គម្រោង​រៀបការ​នៅ​ចុងឆ្នាំ​នេះ​។ ប៉ុន្តែ​ពួកគេ​បាន​ផ្លាស់ប្តូរ​ចិត្ត​វិញ​ដោយ​រៀបចំ​ពិធី​មួយ​នេះ​នា​ដើមខែ​កក្កដា​ខាងមុខ ជាហេតុ​នាំឱ្យ​ការប៉ាន់ស្មាន​អំពី​ការ​មាន​ផ្ទៃពោះ​ពី​សំណាក់​ប្រិយមិត្ត​បានចាប់ផ្តើម​កើតឡើង​តែម្តង​៕

adverise with khmeread
ប្រភព៖ Asianpopnews

មតិយោបល់