1

អតីត​អ្នកចាំទី​អាល្លឺម៉ង់ Tim Wiese ត្រៀមខ្លួន​ក្លាយជា​តារា​នៅ WWE បន្ទាប់ពី Triple H អញ្ជើញ​

​    ​អតីត​អ្នកចាំទី​ឱ្យ​ជម្រើសជាតិ​អាល្លឺម៉ង់​និង​ក្លឹប Werden Bremen កីឡាករ Tim Wiese បាន​ផ្លាស់ប្តូរ​អាជីព​របស់ខ្លួន​ពី​អ្នកលេង​បាល់​ទៅជា​អ្នកកីឡា​កាស​វិញ​បន្ទាប់ពី​ប្រកាសថា គាត់​នឹង​ចាប់ផ្តើម​អាជីព​នៅ​ស្ថាប័ន WWE​។​

​    ​Wiese ដែល​បាន​លេង​ឱ្យ​ជម្រើសជាតិ​អាល្លឺម៉ង់​ចំនួន ១៣ ដង បាន​យល់ព្រម​ទទួល​ការអញ្ជើញ​ពី​លោក Paul 'Triple H' Levesque ដែលជា​អនុប្រធាន​ប្រតិបត្តិ​នៃ​ការ​ជ្រើស​កីឡាករ​មាន​ទេពកោសល្យ​នៅ WWE ឱ្យចូល​រួម​នៅ WWE Performance Center ក្នុង​ទីក្រុង Orlando រដ្ឋ Florida ដើម្បី​ធ្វើការ​លុត​ដំ​ខ្លួន​មុននឹង​ក្លាយជា​កីឡាករ​អាជីព​។​

​    ​Triple H បាន​និយាយថា "Tim គឺជា​មនុស្ស​ចូលចិត្ត​តស៊ូ​ម្នាក់​។ គាត់​បន្ត​បង្ហាញ​ឆន្ទៈ​ប្រកបដោយ​ភាព​ជឿជាក់ថា គាត់​មាន​គ្រប់​អ្វីៗ​ទាំងអស់ និង បង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ដើម្បី​បង្កើត​ឱកាស​សម្រាប់​ខ្លួន​គាត់​"៕

ប្រភព៖ Daily Mail

មតិយោបល់