B325c246 718b 484d ae4f ac42038a6ef2

ឃាត់​ស្ត្រី​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​

    កណ្ដាល ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​នា​ថ្ងៃទី​៨ ​មិថុនា​ ឆ្នាំ​២០១៦ ​ម៉ោង​៩​ និង​៣០ នាទី​នៅ​ចំណុច​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​តាម​ដីកា​តុលាការ​ពីបទ​ធ្វើឱ្យខូចខាត​ដោយ​ចេតនា​។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​យោងតាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាលបង្គាប់​ឱ្យចាប់ខ្លួន​ឈ្មោះ ពូក ប៊ុន​ហៀ​ង ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ មុខរបរកសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    យោងតាម​ដីកា​លេខ​០៥៥ ចុះ​ថ្ងៃទី ១០.០២.២០១៦ របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើ​ប​សួរ សាលាដំបូង​ខេត្តកណ្តាល ពីបទ ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៦.០៣.២០១៦​។ ​ក្នុងករណី នេះ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី៕

អ្នកនឹងចូលចិត្ត

មតិយោបល់