adverise with khmeread 1

ថ្ងៃ​អវសាន​ពិភពលោក​ខិតជិត​មកដល់​ហើយ​! អេ​ស្ប៉ា​ញ​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ដៃ​ហ្ស​ក​ហ្ស៊ី​ដែល​ស្ថិតក្នុង​លេខ​រៀង ១៣៧ ក្នុងផ្ទះ​ខ្លួនឯង​

    ​ការប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​ចុងក្រោយ​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការរក្សា​តំណែង​ជើងឯក​ទ្វីបអឺរ៉ុប​របស់ខ្លួន បាន​ដំណើរការ​ទៅ​យ៉ាង​អាម៉ាស់​បំផុត ខណៈដែល​ពួកគេ​ទទួល​បរាជ័យ​ក្រោម​ស្នាដៃ​របស់​ក្រុម​ជម្រើស​ហ្ស​ក​ហ្ស៊ី​ដែល​ស្ថិតនៅក្រោម​លេខ​រៀង​របស់​ប្រទេស​ថៃ​ទៀត​នោះ​។​

​    ​កីឡាករ Tornike Okriashvili បាន​ទម្លុះ​សំណាញ់​ទី​នៅ​នាទី ៣៩ ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រិយមិត្ត​អេ​ស្ប៉ា​ញ ដែល​ចង់​បំភ្លេច​ការប្រកួត​នេះ​ឱ្យ​ឆាប់ នៅមុន​ការប្រកួត​ដំបូង​នៃ​ព្រឹ​តិ​ការណ៍ Euro 2016 របស់​ពួកគេ​ដែល​នឹងត្រូវ​ជួប​ជាមួយ​សាធារណរដ្ឋ​ឆេ​ក នា​រយៈពេល ៦​ថ្ងៃ​ខាងមុខនេះ​។​

​    ​លទ្ធផល​នេះ​បានធ្វើឱ្យ​ហ្ស​ក​ហ្ស៊ី ដែល​ស្ថិតនៅក្នុង​លេខ​រៀង​ទី ១៣៧ ក្នុង​ចំណាត់ថ្នាក់​ពិភពលោក​របស់ FIFA ដែល​ស្ថិតនៅក្រោម​អេ​ស្ប៉ា​ញ​ដល់​ទៅ ១៣១​លេខ បាន​ប្រារព្ធ​ជ័យជម្នះ​ដ៏​ល្បីល្បាញ​បំផុត​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់ខ្លួន​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Del Bosque បាន​និយាយថា "​យើង​មាន​បញ្ហា​ប្រឈម​ដ៏​ខ្លាំង​នៅ​ចំពោះមុខ​ពួកយើង​។ យើង​មិន​បណ្តោយឱ្យ​លទ្ធផល​នេះ​ប៉ះពាល់​ដល់​យើង​នោះឡើយ​"​។​

​    ​អ្វីដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​បំផុត​គឺថា​នេះ​ជាការ​បង្ហាញខ្លួន​ជា​លើកដំបូង​របស់​ខ្សែប្រយុទ្ធ Real Madrid កីឡាករ Lucas Vazquez ។ ហើយ Andres Iniesta ក៏បាន​ផ្លាស់​ចូល​នៅក្នុង​ការប្រកួត​បន្ទាន់ផងដែរ​នៅក្នុង​តង់​ទីមួយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់