adverise with khmeread Beckhem brooklyn

Victoria Beckham ព្រមានមិត្តស្រីរបស់ Brooklyn Beckham ជុំវិញការចាក់សាក់

          Victoria Beckham បាន​ប្រើពាក្យ​ធ្ងន់ៗនិង​ច្បាស់លាស់​ជាមួយ​នឹងនាង​ Chloe Moretz ជា​មិត្តស្រីកូន​ប្រុសរបស់ខ្លួន​។ បន្ទាប់ពី​តារាស្រីវ័យក្មេង​រូបនេះ​ត្រូវ​គេប្រទះឃើញ​បន្ថែម​រូបសាក់នៅ​លើ​ខ្លួន​របស់​នាងកាន់​តែ​ច្រើនឡើងកាលពី​ចុងសប្តាហ៍​ នាង Victoria Beckham ចាប់ផ្តើម​ព្រួយ​បារម្ភ​ខ្លាចកូនប្រុស Brooklyn Beckham របស់ខ្លួន​រងឥទ្ធិពល​ពី Chloe Moretz ហើយ​ធ្វើ​តាម​។

          ខណៈ​ Victoria សប្បាយ​ចិត្ត​នៅពេល​ឃើញ​​យុវវ័យ​ទាំងពីរ​បាន​បង្ហាញមុខ​ជា​សាធារណៈ​ជា​មួយ​នឹងចំណងស្នេហ៍ថ្មីថ្មោងរបស់ពួកគេនោះ ប្រភពមួយដែល​ស្និទ្ធ​នឹងក្រុម​គ្រួសារបាន​អះអាងថា​ អ្នករចនាម៉ូតសម្លៀកបំពាក់រូបនេះ​បាន​ដាក់​ចេញ​លក្ខខណ្ឌ​ចំពោះ​​តារាស្រី Chloe Moretz បន្ទាប់ពី​នាងចាក់រូបសាក់​បន្ថែម​ទៀត។

          ប្រភពដដែល​បាននិយាយថា “ Victoria ទទួល​ដំណឹងថា Brooklyn និង​ Chloe បាន​ជជែកគ្នា​អំពី​ការចាក់រូបសាក់ដូចគ្នា​។ បន្ទាប់ពី​ឃើញ Chloe ចាក់រូបសាក់បន្ថែម​ Victoria មាន​អារម្មណ៍​ថា ខ្លួន​ចាំបាច់ត្រូវតែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ជុំវិញបញ្ហានេះ។ Victoria បារម្ភថា ទំនាក់ទំនងនេះ​អាចនឹងបោះ​ជំហាន​លឿន​ជាងការរំពឹងទុក ហើយជាពិសេស​ឈាន​ដល់​ការ​ចាក់រូបសាក់​បញ្ជាក់ក្តី​ស្រឡាញ់រវាង​យុវវ័យទាំងពីរ”៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់