adverise with khmeread 101797a9 bb05 48ca b286 33e47040a2c7

ចូល​ផ្សា​រទិញ​ម្ហូប​មួយ​ភ្លែត​ចេញមក​វិញ​បាត់​ម៉ូតូ​

    ភ្នំពេញ ៖ នារី​ម្នាក់​ចូលទៅ​ផ្សា​រទិញ​ម្ហូប​ងាក​មកវិញ​ត្រូវ​ចោរលួច​ម៉ូតូ​យកទៅ​បាត់​ទាំង​ព្រលឹម​ដោយ​មិន​រំខាន​ដល់​សម្ថ​ត​កិច្ច ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោ​ង​៧​ និង​៥០​នាទី​ថ្ងៃទី​៨ ​ខែមិថុនា ឆ្នាំ២០១៦ ​នៅក្នុង​ផ្សារ​ចំកា​ដូង​ថ្មី ស្ថិតនៅ​ភូមិ​ថ្មី​ សង្កា​ត់ង្កោ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​

    តាម​សម្តី​នារី​រងគ្រោះ​ឈ្មោះ ទុយ បូរ៉ា​នី អាយុ​៣២​ឆ្នាំ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ខ្វា​សង្កាត់​ដង្កោ​បានឱ្យដឹងថា នាង​បានមក​ផ្សារ​បាន​ជូន​កូន​ទៅ​រៀន​រួចហើយ​បាន​ហួស​មក​ផ្សារ​ចំការ​ដូង​ថ្មី​ដើម្បី​រក​ទិញ​ម្ហូប​។​

    ពេលនោះ​រូបនាង​បាន​ចត​ម៉ូតូ​នៅ​ខាងក្រោម​ដើរទៅ​រក​ទិញ​សាច់គោ​។ នៅពេល​ទិញ​បាន​ហើយក៏​ងាក​មក​ឃើញ​ម៉ូតូ​នៅ​កន្លែង​ដើម​ទេ​ហើយ​បាន​ហួស​ទៅរក​ទិញ​បន្លែ​ថែម​ទិញ​ហើយ​បាន​ដើរមក​កន្លែង​ម៉ូតូ​ស្រាប់តែ​បាត់​មិនឃើញ​។​

    បន្ទាប់មក​នាង​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ដង្កោ​ឱ្យជួយ​តាមរក​ហើយ​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​ម៉ា​កនិច​ពណ៌​ត្រួយ​ចេក​លា​យស​ផ្លាកលេខ​ភ្នំពេញ​ ​1CB-8854៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់