adverise with khmeread F443bb13 20f9 46b6 a240 533f1c25b41d

ហាង​ម្លប់​ដើម​លាភ ដ៏​ល្បី​ជួប​បញ្ហា​

    ភ្នំពេញ​៖ ហាង​ម្លប់​ដើម​លាភ​ដ៏​ល្បី ស្ថិតនៅ​ផ្ទះ​លេខ​៦​បេ ផ្លូវ​១២២ កែង ផ្លូវ​២៥៩ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ដែល​បាន​ត​សំយាប​ចេញ​មកលើ​ចិញ្ចើមផ្លូវ ជួសជុល​គ្មាន​ច្បាប់​អនុញ្ញាត​និង​គ្មាន​ការជូនដំណឹង​ដល់​អាជ្ញាធរ ត្រូវបាន​លោក ប៉ាង លីដា អភិបាលរង​ខណ្ឌទួលគោក ចុះមក​ហាមឃាត់​មិន​សាងសង់​ជួសជុល​ឡើយ​នៅវេលា​ម៉ោង​១០​និង ៥៥​នាទី​ព្រឹក ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។



    លោក គិត អ៊ិត ដែល​ទទួលបញ្ជា​ផ្ទា​ល់ពី​លោក ប៉ាង លីដា បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​ទួលគោក ចុះមក​ផ្អាក​សកម្មភាព​ត​សំ​យាប​ដែល​រំលោភ​លើ​ចិញ្ចើមផ្លូវ​ដើម្បី​ដាក់​តុ​ទទួលភ្ញៀវ​ហូប​គ្រឿង​សមុទ្រ​ពីព្រោះ​ហាង​នេះ​មាន​ឈ្មោះថា ម្លប់​ដើម​លាភ គ្រឿង​សមុទ្រ​សាច់​អាំង​។​

    លោក ប៉ិច សុខ​ឃឿន ចៅសង្កាត់​ទឹកល្អក់​១ បាន​ចុះមក​ធ្វើ​កំណត់ហេតុ​ផ្អាក​ការសាងសង​និង​ជួសជុល​ហើយ​បង្គាប់​ឱ្យ​រុះរើ​ដោយ​ខ្លួនឯង តែ​ម្ចាស់ផ្ទះ​មិនបាន​ចូលរួម​ក្នុងការ​ធ្វើលិខិត​កំណត់ហេតុ​នេះ​ទេ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់