adverise with khmeread Index

ក្រុមហ៊ុនលីហុងចាប់ជនសង្ស័យ លួចតាំបួប្រគល់ឲ្យប៉ូលិស

     ភ្នំពេញ ៖ ជនសង្ស័យ​ជាប់ចោទ​ពីបទ​លួច​ទ្រព្យសម្បត្តិ​ត្រូវបាន​ក្រុមហ៊ុន​លី​ហុង​រថយន្តក្រុង ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​កាលពី​ថ្ងៃទី ២៥​ធ្នូ​ឆ្នាំ​២០១៥ ម៉ោង​៦​ព្រឹក​នេះ ។​
    ប៉ូលិស​និយាយថា ឈ្មោះ​កែវ ប៊ុន​ហុង  ភេទ ប្រុស​អាយុ​៤១​ឆ្នាំ​ធ្វើការ​នៅ​ក្រុមហ៊ុន "​លី​ហុង​រថយន្តក្រុង "​បានប្រគល់​ជនសង្ស័យ​ឈ្មោះ​រឿ​ម ញ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មុខរបរ ជាងឡាន ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ប្រគល់​ឲ្យ​ប៉ុ​ស្ដិ៍​ទួល​សង្កែ ជាប់​សង្ស័យ​ពីបទ​លួច​សម្ភារ​:​រថយន្តក្រុង​របស់​ក្រុមហ៊ុន​លី​ហុង ។​
     ប៉ូលិស​បន្តថា បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា "​ខ្លួន​បានធ្វើ​សកម្ម​លួច​សម្ភារ​:​រថយន្តក្រុង​របស់​ក្រុមហ៊ុន​លី​ហុង​ប្រាកដ​មែន​គឺ​លួច​តាំ ប៊ួ ដែលមាន​ទីតាំងនៅ​ភូមិ​២ សង្កាត់​ស្ទី​ង​មានជ័យ ខណ្ឌមានជ័យ​។​
    បច្ចុប្បន្ន​ប្រគល់​ជនសង្ស័យ​ទៅ​ឲ្យ​ប៉ុស្តិ៍​ស្ទឺ​ង​មានជ័យ​ចាត់ការ​បន្ត​៕​

adverise with khmeread

មតិយោបល់