adverise with khmeread 61

ស្លាប់​ទៀតហើយ​! ឡាន​ភី​ក​អាប់​ដឹក​ជន​ចំណាកស្រុក​កម្ពុជា ២៤ នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​ថ្ងៃ​ពុធ​នេះ​ក្នុង​ដី​ថៃ​

​    ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​បានឱ្យដឹងថា ជន​ចំណាកស្រុក​កម្ពុជា​ខុសច្បាប់ ៦ នាក់​បាន​ស្លាប់ និង ១៨ នាក់​ទៀត​រងរបួស នៅពេល​រថយន្ត​ភី​ក​អាប់​ដែល​បើក​រត់គេច​របស់​ពួកគេ​បាន​បើក​បុក​បង្គោល​ភ្លើង រួច​ធ្លាក់ចូល​ប្រឡាយ​នៅ​ស្រុក​វ៉ា​ត់​ថា​ណា​ណា​ខន ខេត្ត​ស្រះកែវ​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​ពុធ ទី​៨ ខែមិថុនា​។ 

​    ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅលើ​ផ្លូវ Suwannasorn ក្នុង​ខ្សែ​ឆ្ពោះ​មក​បាងកក​នៅ​ម្តុំ​ណុង​ម៉ាក់​ប៊ី (Nong Makbee) ក្នុង​តំបន់​ផាក់​ខា (Phakkha) នេះ​បើតាម​ការអះអាង​របស់​លោក​វរសេនីយ៍ទោ កាតា​ន់​យូ ភួង​គរ (Katanyu Puangkor) មេ​ស៊ើបអង្កេត​នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្រុក​វ៉ា​ត់​ថា​ណា​ណា​ខន​។ ឧ​ប​ទ្ទ​ហេតុនេះ​ត្រូវបាន​រាយការណ៍​នៅ​ម៉ោង​ប្រហែល ២ ទៀបភ្លឺ​ថ្ងៃ​ពុធ​។ 

​    ​ប៉ូលិស​និង​ក្រុម​សង្គ្រោះ​ដែល​បញ្ជូនទៅ​កន្លែងកើតហេតុ​បាន​រកឃើញ​ឡាន​ភី​ក​អាប់​ក្រឡាប់​មួយគ្រឿង​នៅក្នុង​ប្រឡាយ​។ រថយន្ត​ខូច​នេះ​មាន​ស្លាក​លេខ​បាងកក​។ ជន​ចំណាកស្រុក​ខុសច្បាប់​មួយចំនួន​នៅ​កំពុង​ជាប់​ក្នុង​រថយន្ត​នោះ​នៅឡើយ​។ 

​    ​អំឡុង​ប្រតិបត្តិ​ការសង្គ្រោះ បង្គោល​ភ្លើង​ដែល​ខូច​បាន​បង្ក​អគ្គីភ័យ​តូច​មួយ​នៅ​គុម្ពោត​ព្រៃ​។ សរុប អ្នករងរបួស​កម្ពុជា ២៤ នាក់ ក្នុងនោះ​ប្រុស ១៣ និង​ស្រី ១១ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ជាទី​ដែល​បុរស ៣ នាក់ និង​ស្ត្រី ៣ នាក់​ត្រូវ​បានប្រកាស​ស្លាប់​។  

​    ​ជនកម្ពុជា​នៅរស់​ឈ្មោះ សន សុភ័ក្ត្រ បាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​បាន​ជិះឡាន​ភី​ក​អាប់​នៅ​ផ្សារ​រ៉ុង​ក្លឿ​ក្នុងស្រុក​អារញ្ញ​ប្រាថេត​។ ជិះ​ទើបបាន ៧ គីឡូម៉ែត្រ អ្នកបើកបរ​បានឃើញ​មន្ត្រីប៉ូលិស​ដេញតាម​ពីក្រោយ​ឡាន​របស់គាត់ ហើយក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​ឡាន​រអិល​ធ្លាក់​ផ្លូវ និង​បុក​បង្គោល​ភ្លើង ហើយ​ឃើញ​ចេញ​ផ្កាភ្លើង​ពី​បង្គោល​ភ្លើង​។ គាត់​បន្តថា មនុស្ស​ជាច្រើន​ជាប់​នៅក្រោយ​រថយន្ត ហើយ​អ្នកស្រុក​បានមក​ដល់​ដើម្បី​ជួយ​ទាញ​ពួកគេ​ចេញពី​រថយន្ត​។ បន្ទាប់មក​បន្តិច​ទើប​ក្រុម​អ្នក​សង្គ្រោះ​មកដល់​៕ ប្រភព៖ ខ្មែររីដ Khmeread.com

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់