adverise with khmeread 13407342 988971577884424 750636392 n

ភ្លៀង​មួយ​មេ​ធំ​នៅ​កណ្តាល​ក្រុងភ្នំពេញ​សាក​ចិត្ត​លោក​អភិបាលក្រុង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​ធំ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ  នា​រសៀល​ថ្ងៃទី​៨ ខែ​មិថុនា​នេះ បានធ្វើឱ្យ​តំបន់​មួយចំនួន​លិចលង់ តែ​យ៉ាងណាក៏ដោយ ទឹក​ដក់​បាន​ហូរ​ស្រក​លឿន​ជាង​មុន ពោលគឺ​ហូរ​លឿន​ជាង​សម័យ​លោក ​កែប ជុតិមា នៅ​ជា​អភិបាលក្រុង។ 

    ខណៈពេល​មាន​ភ្លៀង​ធ្លា​ក់ខ្លាំង មាន​រថយន្ត​ចំនួន​៣​គ្រឿង បាន​ធ្លាក់​ស្រុតចុះ​តាម​ដី ស្រុត​នៅជាប់​របង​ស្តា​ត​អូឡាំពិក​ប៉ែក​ខាងកើត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា នា​វេលា​ម៉ោង​ប្រមាណ​២​និង​១០​នាទី​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ បាន​ទៅ​ចោមរោម​មើល​។​

    រថយន្ត​ចំនួន​៣​គ្រឿង ដែល​ម្ចាស់​ចត​ចោល នៅជាប់​របង​ការដ្ឋាន​សំណង់ បាន​ធ្លាក់ចូល ក្រោយពេល​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ តែ​ពុំមាន​គ្រោះថ្នាក់​ដល់ មនុស្ស​នោះទេ​។ បន្ទាប់មក​មាន​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​ចុះទៅ​ជួយ​អន្តរាគមន៍​។ 

    នៅ​រសៀល​ថ្ងៃ​ដដែល ខណៈ​មេឃ​ធ្លាក់ភ្លៀង​មួយ​មេ​ធំ មាន​ដើម​អ​ម្អិ​ល​មួយ​ដើម​ធំ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ខណ្ឌទួលគោក​បាន​រលំ​ដោយសារ​កម្លាំង ខ្យល់​បណ្ដាល​ឲ្យ​សង្កត់​ទៅលើ​រថយន្ត​ដែល​ចត នៅក្បែរនោះ​ចំនួន​៥​គ្រឿង ដែល​ចត​នៅក្បែរនោះ បណ្ដាល​ឲ្យ​រង​នូវ​ការខូចខាត​យ៉ាងដំណំ។ 

    ដោយឡែក​នៅ​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក តាម​បណ្តោយ​ផ្លូវ​១០៥ ខណ្ឌចំការមន ទឹកភ្លៀង​ហូរ​អត់​ទាន់​បណ្តាលឱ្យ​លិច​ផ្លូវ​និង​ផ្ទះរ​ជា​ពលរដ្ឋ​មួយចំនួន​ផងដែរ។ ចំណែក​តំបន់​ជុំវិញ​វត្តភ្នំ និង តំបន់​ផ្សារកណ្តាល​ក៏​លិច​ដែរ៕​ ប្រភព៖ ខ្មែររីដ Khmeread.com

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់