adverise with khmeread 1

Hacker ប្រើប្រាស់​គណនី Twitter របស់ Kylie Jenner ម៉ាក់​ងាយ Justin Bieber និង Taylor Swift

    ​Kylie Jenner បាន​ក្លាយជា​តារា​រងគ្រោះ​ចុងក្រោយ​គេ​បំផុត បន្ទាប់ពី​គណនី​បណ្តាញ​សង្គម​របស់​នាង​ត្រូវបាន Hack ចូល និង​បញ្ចេញ​ពាក្យ​គំរោះគំរើយ​បំផុត​នៅលើ Twitter​។​

​    ​តារា​ប្រចាំ​កម្មវិធី​ជីវិត​ដ៏​ស្រស់ស្អាត​វ័យ ១៨​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​លួច​គណនី​របស់​នាង​ដោយ​អ្នកប្រើប្រាស់​ម្នាក់​ដែល​បានកំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថា @sw4ylo ស្រដៀង​គ្នា​ទៅនឹង​អ្នក​លួច​បន្លំ​ប្រើប្រាស់​គណនី​របស់ Katy Perry កាលពីពេល​ថ្មីៗ​នេះ​។

​    ​Tweet របស់​នាង​បានប្រកាស​ពាក្យ​ដ៏​គំរោះគំរើយ​ជាច្រើន​ឃ្លា​ថា​ដូចជា "​ខ្ញុំ​ចង់​សាក​ប្រ​***​ភេទ @Justinbieber (sic)​។  Tweet មួយទៀត​និយាយថា "​នឹក​អ្នក​ទាំងពីរ @taylorswift13 @katyperry (sic)"​។ ហើយ Tweet មួយ​ផ្សេងទៀត​បាន​ចំអក​អំពី​ជម្លោះ​ស្នេហា​របស់ Taylor Swift និង ចំអក​ឱ្យ​អ្នករងគ្រោះ​ចុងក្រោយ​គឺ Katy Perry​។​

​    ​Hacker ដ៏​ឈ្លើយ​រូបនេះ ក៏បាន​ប្រើប្រាស់​បណ្តាញ​គណនី​រប​ស់ Kylie ដើម្បី​ប្រកាសថា​នាង “​ចូលចិត្ត​ភាពល្បីល្បាញ​ទាំង​គ្មាន​ទេពកោសល្យ​”​។

​    ​Kylie បានបង្ហាញ​ពី​សេចក្តី​ព្រួយបារម្ភ​ជាខ្លាំង និង​បាន​បង្ហាញខ្លួន​ក្នុង Snapchat ដោយ​និយាយថា "Twitter របស់ខ្ញុំ​ត្រូវបាន​គេ Hack ចូល ហើយ​ខ្ញុំ​ពិតជា​មិន​ខ្វល់​នោះឡើយ​។ ខ្ញុំ​ចង់ឱ្យ​គាត់​រីករាយ Hack បន្តទៀត​ចុះ​"​។

​    ​ចាប់តាំងពី​ការ​ប្រាស​របស់ Kylie រួចមក​គណនី​មួយ​នេះ​បាន​វិល​ត្រឡប់មក​នាង​វិញ ហើយ​ជន Hacker នោះ​ក៏បាន​លុបចោល​រាល់ Tweet ទាំងអស់​របស់ខ្លួន​ផងដែរ​។

​    ​Kylie Jenner គឺជា​ជនរងគ្រោះ​ចុងក្រោយបង្អស់​នៃ​ការរីកដុះដាល​នៃ​ការ Hack ចូល​បណ្តាញ​សង្គម Twitter របស់​តារា​ល្បីៗ​៕

adverise with khmeread
ប្រភព៖ Jetss

មតិយោបល់