adverise with khmeread Mourinho

Dani Carvajal៖ លោក Mouinho ជា​មនុស្ស​ឆ្លៀតឱកាស និង​ខ្វះ​ការជឿជាក់​

​    ​ខ្សែការពារ​ស្តាំ Dani Carvajal របស់​ក្លឹប Real Madrid បាន​រិះគន់​អតីត​គ្រូបង្វឹក​លោក Jose Mourinho ដោយសារតែ​កង្វះ​ការជឿជាក់ លើ​កីឡាករ​វ័យក្មេង​។ Carvajal ដែល​នៅពេលនោះ​មាន​វ័យ ២០ ឆ្នាំ ត្រូវបាន​លោក Mourinho លក់​ទៅ​ក្លឹប Bayer Leverkusen កាលពី​ឆ្នាំ ២០១២​។ ដោយ សារ​តែ​កីឡាករ​រូបនេះ​លេង​បានល្អ​នៅ​ក្របខណ្ឌ Bundesliga ទើប Real Madrid បាន​បង្ខំចិត្ត​ទិញ​កីឡាករ​រូបនេះ​មកវិញ​។​

​    ​ខ្សែការពារ​ស្តាំ​រូបនេះ​បាន​លើក​ពាន Champions League បាន​ពីរលើក និង​ក្លាយជា​កីឡាករ​ជម្រើស ១១ នាក់​ដំបូង​នៅ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ផងដែរ​។ Carvajal ជឿថា លោក Mourinho គួរផ្តល់​ឱកាស​ដល់​ខ្លួន​នៅ​ក្រុម​ជម្រើស ១១ នាក់​ដំបូង ជាជាង​បោះបង់​ខ្លួន​ចោល​យ៉ាង​ប្រញាប់ប្រញាល់​នៅពេលនោះ​។ Carvajal បាន​បន្តថា “​លោក Mourinho ជា​មនុស្ស​ឱកាសនិយម​៕​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់