adverise with khmeread Roy hodgson

លោក Harry Redknapp៖ បើ​ក្រុម​អង់គ្លេស​មិនអាច​ឆ្លង​ចូល​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ លោក Roy Hodgson និង​ជួប​បញ្ហា​

​    ​អតីត​គ្រូបង្វឹក​របស់​ក្លឹប Tottenham លោក Harry Redknapp អះអាងថា វា​នឹង​ក្លាយជា​គ្រោះថ្នាក់​មួយ ប្រសិនបើ​លោក Hodgson មិនអាច​នាំ​ក្រុម​អង់គ្លេស​ឲ្យ​ចូលដល់​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​។ លោក Roy Hodgson នឹងត្រូវ​បង្ខំ​ឲ្យ​លាលែង​។​

​    ​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​លោក Hodgson បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួល​សម្ពាធ​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ដែល​ទាមទារ​ឲ្យ​មាន​របៀប លេង​ច្រើនបែប​។ កិច្ចសន្យា​បច្ចុប្បន្ន​របស់លោក Hodgson ដែលមាន​ទឹកប្រាក់​៣,៥​លាន​ផោន​ក្នុង​មួយឆ្នាំ​នឹង​ផុត​នៅ​ដំណាច់​នៃ​ព្រឹត្តិការណ៍​ប្រកួត Euros នេះ​។     ​

​    ​លោក Redknapp ជឿថា លោក Hodgson នឹង​មិនអាច​រក្សា​ការងារ​បានទេ ប្រសិនបើ​ក្រុម​អង់គ្លេស​លេង​មិនបាន​ល្អ​នៅ Euro 2016 ។ លោក Redknapp បាន​បន្ថែមថា “​គ្រោះមហន្តរាយ​និង​កើតមាន​ប្រសិនបើ​ក្រុម​អង់គ្លេស​មិនអាច​ឈានដល់​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់