adverise with khmeread Stones 1

លុយ​ច្រើន​ប៉ុនណា​ក៏ John Stones មិនអាច​ចាកចេញ​ទៅណា​ដែរ​

    ​ក្លឹប Everton អះអាងថា ពួកគេ​នឹងមិន​អនុញ្ញាត​ឲ្យ​កីឡាករ John Stones ចាកចេញ​ទេ​បើទោះជា​កីឡាករ​រូបនេះ​ចង់​ចាកចេញ​ក៏ដោយ​។

​    ​Stones កំពុង​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​ផ្ទេរ​ថ្មី​ទៀត​។ Stones វ័យ​២២​ឆ្នាំ​គឺជា គោលដៅ​សំខាន់​របស់​ក្លឹប Man City ហើយ​ខ្សែការពារ​អង់គ្លេស​រូបនេះ​បាន​ត្រៀមខ្លួន​ជំរុញ​ឲ្យ​មាន​កិច្ចសន្យា​ផ្ទេរ​ជាថ្មី​ម្តងទៀត បន្ទាប់​ការចរចារ​ផ្ទេរ​របស់ Chelsea កាលពី​រដូវ​កាល​មុន​ត្រូវ​រាំង​ស្ទ​:​។ កាលពី​ឆ្នាំមុន Chelsea បានដាក់​សំណើ​រទិញ Stones ជា​បន្តបន្ទាប់​។​

​    ​ក្លឹប​នៅ​ទីក្រុង​ឡុង​ដ៍​នេះ​ទំនងជា​មក​ម្តងទៀត ជាមួយនឹង​សំណើ​ថ្មី​បន្ទាប់ ពី​សំណើរ​៣៧​លាន​ផោន​លើកចុងក្រោយ​ត្រូវបាន​ច្រានចោល ប៉ុន្តែ​ពួកគេ​ទទួលបាន​ការឆ្លើយ​បដិសេធ​ដូច​មុន​៕​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់