adverise with khmeread Android iphone case2

ជឿ​ទេ​? ប្រអប់​នេះ​នឹង​អនុញ្ញាតឱ្យ​អ្នក​ដំណើរការ Android នៅលើ iPhone របស់​អ្នក​បាន​

    ​សម្រាប់​អ្នក​ទាំងអស់គ្នា​ដែលមាន​ចំណាប់អារម្មណ៍​ចង់​សាក​ប្រព័ន្ធ Android ប៉ុន្ដែ​មិន​ចង់​បោះបង់​ទូរស័ព្ទដៃ iPhone សូមកុំ​ទាន់​អាល​អស់សង្ឃឹម​។ មាន​អ្នកសរសេរ​កម្មវិធី​និង​រចនា​ម្នាក់​បាន​បង្កើត​ដំណោះស្រាយ​នេះ​។​

​    ​លោក Nick Lee គឺជា​អ្នក​ផ្សងព្រេង​ម្នាក់​។ គាត់​ជា​រចនា​និង​សរសេរ​កម្មវិធី​ម្នាក់​នៅ​ក្រុមហ៊ុន Tendigi​។ គាត់​ជា​រកឃើញ​វិធី​ដាក់ Windows 95 នៅលើ​នាឡិកាដៃ Apple ផងដែរ​។​

​    ​ឥឡូវ​គាត់​រកឃើញ​វិធីសាស្ត្រ​ថ្មី ដែល​អាច​ដំណើរការ​ប្រព័ន្ធ Android 6.0.1 Marshmallow នៅលើ iPhone បាន​។ ដើម្បី​ប្រើប្រាស់​បាន អ្នក​ត្រូវយក iPhone ភ្ជាប់​ទៅនឹង​ប្រអប់​មួយ​តាមរយៈ​ខ្សែ USB និង​ប្រើប្រាស់​នូវ​កម្មវិធី Tendigi ដើម្បី​ចូលទៅ​ប្រើ​ប្រព័ន្ធ Android លើ​ប្រអប់​មួយ​នោះ​។ ថា​តើ Android ដំណើរការ​លើ iPhone យ៉ាងដូចម្ដេចខ្លះ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៕

 

adverise with khmeread
ប្រភព៖ iphonehacks

អ្នកនឹងចូលចិត្ត

មតិយោបល់