adverise with khmeread 27ba5b0d 6ae4 4539 a015 fa89ae70d335

បុរស​ម្នាក់​រំលោភ​កម្ម​ការិនី​ម្នាក់​ច្រើនដង​ចុងក្រោយ​ជាប់​ខ្នោះ​

    កណ្ដាល ៖ មាន​ករណី រំលោភ​សេពសន្ថវៈ​កើតឡើង​កាលពី​ខែមិថុនា ឆ្នាំ​២០១២ វេលា ម៉ោង​៧​យប់ រហូត​រំលោភ​បានជា​បន្តបន្ទាប់ រហូត​ដាក់​ខ្នោះ​រំលោភ​ទៀតផង ទើបនឹង​បែកធ្លាយ​រឿង​ពេលនេះ ហើយ​តួឯក​ប្រុស​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៨ មិថុនា ​ឆ្នាំ​២០១៦​នេះ។ 

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរកម្មការិនី មាន​ទីលំនៅ ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុត សំអឿន ភេទ​ប្រុស អាយុ៤៧​ឆ្នាំ មុខរបរជាងសំណង់ មាន​ទីលំនៅ ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​
    ប៉ូលិស​បន្តថា នៅ​ឆ្នាំ​២០០៤ ឈ្មោះ អ៊ុត សំអឿន បាន​ទាក់ទង​ស្នេហ៍​លួចលាក់​ជាមួយ​ស្ត្រី អាយុ៤០ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​៣​នាក់ ហើយ​ទំនាក់ទំនង​នេះ​ចេះតែ​បន្ត​រហូត មកដល់​បច្ចុប្បន្ន។ 

    លុះ​មកដល់​ថ្ងៃ​មិន​ចាំ​ខែ ឧសភា ឆ្នាំ​២០១២ វេលា ម៉ោង​៧​យប់​ឈ្មោះ អ៊ុក សំអឿន​ បាន​បបួលជនរងគ្រោះ (​ត្រូវជា​កូនស្រី​ទី​១) ទៅ​រោង​ចិញ្ចឹម​មាន់ ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ដើម្បី​រើស​ដែក យកមក​សន្សំ​ធ្វើ​ផ្ទះ។ ឆ្លៀតឱកាស​ស្ងាត់ ឈ្មោះ អ៊ុត សំអឿន ក៏​ចាប់​ឱប​ស្ទាប លូក​ប្រដាប់ភេទ និង​សុំ​រួមភេទ​ទោះ បី​ជនរងគ្រោះ មិន​ព្រម​យ៉ាងណាក៏ដោយ។ 

    បន្ទាប់មក​ឈ្មោះ អ៊ុត សំអឿន គំរាម​ដោយ​ប្រើ​កាំបិត ស្នៀត ភ្ជុង់​ពីក្រោយ រហូត​រំលោភ​បានសម្រេច​ម្ដង ព្រមទាំង​គំរាម មិនឱ្យ​ប្រាប់​នរណា​ទេ បើ​ហ៊ាន​ប្រាប់​គាត់​ហ្នឹង​សម្លាប់ចោល។ 

    ចាប់ពីពេលនោះ​មក​ជន​សង្ស័យ​ឈ្មោះ អ៊ុត សំអឿន តែងតែ​ឆ្លៀតឱកាស​លួច​រួមភេទ​ជាមួយ​ជនរងគ្រោះ ក្នុង​មួយ​សប្ដាហ៍ ២ ទៅ ៣​ដង ពេលខ្លះ​ដោយ​ប្រើ​ខ្នោះ​ដាក់​ដៃ​ទៀតផង។ រាល់ពេល​រួមភេទ គឺ​ឈ្មោះ អ៊ុត សំអឿន ឱ្យ​ប្រើ​ថ្នាំ OK។​

    លុះ​រហូតមកដល់ ថ្ងៃ០១ ​ខែឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៦ ​និង​៣០​នាទី​ល្ងាច ជនសង្ស័យ បាន​ទូរស័ព្ទ​ឱ្យ​ជនរងគ្រោះ​មកជួប​ដើម្បី​រួមភេទ​ទៀត​តែ​នាង​ខ្លាច​មិន​ហ៊ាន​មកជួប។ ជនសង្ស័យ បាន​គំរាម​តាម​ទូរស័ព្ទ ទើប​នាង​សម្រេចចិត្ត ប្រាប់​រឿងរ៉ាវ ទៅ​ម្ដាយធំ រួច​បាន​នាំមក​ដាក់ពាក្យ​បណ្ដឹង​។​

    ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច មន្ត្រី​ជំនាញ បាន កោះហៅ​ឈ្មោះ អ៊ុត សំអឿន មក​បំភ្លឺ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ​២០១៦។ នៅ​ចំពោះមុខ​សម​ត្ត​កិច្ច ឈ្មោះ អ៊ុត សំអឿន បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត សកម្មភាព​ខាងលើ ប្រាកដ​មែន៕​ ​ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់